ឧទ្យានម៉អ៊ីដែងខាងថៃ នៅទល់មុខប្រាសាទព្រះវិហារខ្មែរ កំពុងមានភ្លើងឆេះព្រៃ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី01 ខែមិីនា ឆ្នាំ2024 ម៉ោង 7:01 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

អាជ្ញាធរថៃខេត្តស៊ីសាកេត បានបិទឧទ្យានម៉អ៊ីដែង មិនឲ្យភ្ញៀវខាងថៃចូលកម្សាន្ត (នៅទល់មុខ​ប្រាសាទព្រះវិហារខ្មែរ) ដែលសារព័ត៌មានថៃចុះផ្សាយថា បណ្តាលមកពីស្ថានភាពភ្លើងឆេះព្រៃពីប្រទេសជិតខាង (ព្រំដែនកម្ពុជា-ថៃ) ។

នៅខាងកម្ពុជា បើបងប្អូនធ្លាប់បានទៅទស្សនាប្រាសាទព្រះវិហារ នឹងឃើញឧទ្យានម៉អ៊ីងដែងនៅទល់មុខ​ហាក់រា​ងឆ្ងាយ និងមិនមានព្រៃ ជាវាលល្វឹងល្វើយ ។ យើងមិនមានព័ត៌មានពីខាងអាជ្ញាធរកម្ពុជា ឬកងកម្លាំងនៅប្រាសាទព្រះវិហារអំពីភ្លើងឆេះព្រៃនោះទេ ។

កាសែតថៃនិយាយទៀតថា មន្ត្រីថៃត្រូវបានដាក់ពង្រាយដើម្បីតាមដានស្ថានការណ៍យ៉ាងដិតដល់ពេញមួយយប់ ។ ព្រឹកនេះ (១ មីនា) ផ្សែងហុយ និងភ្លើងឆេះព្រៃនៅតែត្រូវបានរកឃើញនៅត្រើយខាងកើតប្រាសាទព្រះវិហារ និងតាមច្រាំងថ្ម ម៉អ៊ីដែង មានខ្យល់បក់ខ្លាំង ដោយខ្យល់បក់ពីខាងត្បូងទៅខាងជើង។ ជា​លទ្ធផល ផ្សែង ធូលី និង​ក្លិន​ឈ្ងៀម​ចូល​មក​ខាង​ថៃ ។ លើស​ពី​នេះ​ទៅ​ទៀត​ ​មិន​ឃើញ​មាន​ក្រុម​ស្វា​ព្រៃ​នៅ​តាម​មាត់​ច្រាំង​ភ្នំម៉អ៊ីដែង ដូចសព្បដងទេ ព្រោះកន្លង​មក​គេ​ឃើញ​ស្វា​អង្គុយ​លេង​តាម​ច្រាំង​ថ្ម​ទាំង​ព្រលឹម ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម