វៀតណាមចុះបញ្ជីក្រុមប្រឆាំង ២ក្រុម ជា«អង្គការភេរវករ»

ព័ត៌មានសង្គមថ្ងៃសុក្រ ទី08 ខែមិីនា ឆ្នាំ2024 ម៉ោង 7:17 នាទី ល្ងាច

 

អត្ថបទ សូរ្យសែង៖

ប្រទេសវៀតណាមបានចុះបញ្ជីក្រុមនយោបាយចំនួនពីរក្រុម ដែលកំពុងប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក ថាជាអង្គការភេរវករ និងបានចោទប្រកាន់ពួកគេពីបទរៀបចំការវាយប្រហារ និងផ្សព្វផ្សាយរបៀបវារៈនៃក្រុមផ្តាច់ខ្លួន ។ ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរបស់វៀតណាមបាននិយាយនៅថ្ងៃ ៦​មីនា ។

ក្រុមទាំងពីរដែលបានចុះបញ្ជី រួមមានក្រុមម៉ុងតាញ៉ា (Montagnard Support Group Inc (MSGI)) ដែលមានមូលដ្ឋាននៅរដ្ឋការ៉ូលីណាខាងជើង (North Carolina) និងក្រុមម៉ុងតាញ៉ា (Montagnard Stand for Justice (MSFJ)) ដែលមានមូលដ្ឋាននៅប្រទេសថៃ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សន្តិសុខ​សាធារណៈរបស់វៀតណាម ។

ក្រុមទាំងពីរនេះ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​បង្ហូរ​ឈាម​នៅ​តំបន់ Central Highlands កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៣ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ៩ នាក់​ស្លាប់ ក្នុង​នោះ​មាន​មន្ត្រី​ប៉ូលិស ៤ នាក់​ផង​ដែរ ។

ស្ថានទូតអាមេរិកនៅទីក្រុងហាណូយ និងក្រុមទាំងពីរមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters ទេ។

រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម មានភាពរសើបចំពោះសកម្មភាពរបស់ក្រុមប្រឆាំង ដែលមានមូលដ្ឋាននៅបរទេស ដែលត្រូវបានដឹកនាំដោយសមាជិកជាច្រើននៃជនភៀសខ្លួនរបស់វៀតណាម ដូចដែលពួកគេចូលចិត្តហៅជាញឹកញាប់ថា «ពួកប្រតិកិរិយា» ។

ក្រុម​ទាំង​ពីរ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​អង្គការ​ភេរវជន​កាល​ពី​ថ្ងៃ​ពុធ ទី ៧ មីនា ឆ្នាំ ២០២៤ ដែលបានកេណ្ឌប្រជាជនមកពីជនជាតិភាគតិចនៅវៀតណាម បណ្តុះបណ្តាលហ្វឹកហាត់ពួកគេ និង​បញ្ជា​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​ភេរវជន ញុះញង់​ការ​តវ៉ា សម្លាប់មន្ត្រី និងជនស៊ីវិល បំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ និងព្យាយាមបង្កើតរដ្ឋរបស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខសាធារណៈ ។

សេចក្តីថ្លែងការណ៍បាននិយាយថា «ជនណាដែលចូលរួម ឬទទួលមូលនិធិពីក្រុមទាំងនេះ នឹងត្រូវបានចោទប្រកាន់ពី បទភេរវកម្ម ហើយនឹងត្រូវបានចាត់ការ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម