បញ្ហាទឹកប្រៃហៀរចូល ធ្វើឱ្យវៀតណាមខាតបង់ដំណាំកសិកម្មជិត 3 ពាន់លានដុល្លារក្នុងមួយឆ្នាំ

សេដ្ឋកិច្ចថ្ងៃច័ន្ទុ ទី18 ខែមិីនា ឆ្នាំ2024 ម៉ោង 7:34 នាទី ល្ងាច

 

ដោយ សាវុឌ្ឍ៖

វៀតណាមប្រឈមនឹងការខាតបង់ដំណាំដែលមានតម្លៃជិត ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយសារតែទឹកប្រៃកាន់តែច្រើនហូរចូលដីស្រែចម្ការ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃនេះ (១៧ មីនា) ។

ការខូចខាតទំនងជាស្ថិតនៅកណ្តាលតំបន់ដីសណ្តទន្លេមេគង្គ ដែលត្រូវបានគេស្គាល់ថា ជាឆ្នាំងបាយរបស់វៀតណាម ព្រោះវា​ជា​ប្រភព​អាហារ និង​ការ​ចិញ្ចឹម​ជីវិត​សម្រាប់​មនុស្ស​រាប់​សិប​លាន​នាក់ ។ ការ​ស្រាវ​ជ្រាវ​របស់​ក្រសួង​បរិស្ថាន​របស់វៀតណាមនិយាយ ។

កម្រិតទឹកប្រៃមានកម្ពស់ឡើងក្នុងរដូវប្រាំង ប៉ុន្តែវានឹងកាន់តែធ្ងន់ធ្ងរជាមួយនឹងការកើនឡើងកម្រិតទឹកសមុទ្រ គ្រោះរាំងស្ងួត ការប្រែប្រួលនៃខ្សែទឹក និងកង្វះទឹកសាប ជាដើម ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការបាត់បង់ដំណាំ ក្នុងតម្លៃរហូតដល់ 70 ពាន់ពាន់លានដុង (2.94 ពាន់លានដុល្លារ) ដោយលើកឡើងពីការស្រាវជ្រាវថ្មីពីវិទ្យាស្ថានវិទ្យាសាស្ត្រធនធានទឹក ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួងបរិស្ថាន ។

ការស្រាវជ្រាវបានរកឃើញថា តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងតំបន់ គឺខេត្តកាម៉ៅ ដែលជាខេត្តស្ថិតនៅភាគខាងត្បូងបំផុត នោះ​អាច​នឹង​មាន​តម្លៃ​ដល់​ទៅ 665 លាន​ដុល្លារ ។

ចំណែកខេត្ត បិន តេ (Ben Tre) អាចប្រឈមនឹងការខាតបង់ប្រហែល ៤៧២ លានដុល្លារ នេះបើយោងតាមការសិក្សាដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំគ្រប់គ្រងធនធានទឹកកាលពីសប្តាហ៍មុន ។

«ជាមួយនឹងស្ថានភាពបច្ចុប្បន្ន ដើមឈើហូបផ្លែចំនួន 29 ភាគរយនៃការខូចខាតនៅតំបន់ដីសណ្តទន្លេមេគង្គ។ របាយ​ការណ៍​នេះ​បាន​បន្ត​ថា ដំណាំ​ស្រែ​មាន​ចំនួន ២៧ ភាគរយ និង​ស្រូវ​ជិត ១៤ ភាគរយ ខណៈ​ឧស្សាហកម្ម​នេសាទ​មាន​ចំនួន ៣០ ភាគរយ ដែល​ស្មើ​នឹង​ជាង ២១ ពាន់​ពាន់​លាន​ដុង (៨៤០ លាន​ដុល្លារ)។

ការ​សិក្សា​និយាយ​ថា តំបន់​នេះ​នឹង​ប្រឈម​នឹង​ការ​ខាត​បង់​បន្ថែម​ទៀត​នៅ​ពេល​អនាគត ដោយកើនឡើងជាង 3.1 ពាន់លានដុល្លារ។

នៅដើមខែ ក្រសួងធនធានទឹកបានព្រមានថា ការលិចលង់ទឹកប្រៃអាចប៉ះពាល់ដល់ការដាំដុះស្រូវ និងដំណាំចម្ការ ប្រមាណ 80,000 ហិកតានៅតំបន់ដីសណ្តទន្លេមេគង្គ ។

នេះ​បើ​តាម​មជ្ឈមណ្ឌល​ជាតិ​ឧតុនិយម-ជលសាស្ត្រ​បាន​បញ្ជាក់ថា ការហូរចូលទឹកប្រៃក្នុងតំបន់ក្នុងកំឡុងឆ្នាំ 2023-2024 គឺលើសពីមធ្យមភាគ ហើយតំបន់ដីសណ្តទន្លេមេគង្គបានប្រឈមមុខនឹងរលកកម្តៅដ៏យូរខុសពីធម្មតាក្នុងខែកុម្ភៈ ដែលនាំឱ្យមានគ្រោះរាំងស្ងួតនៅតំបន់ជាច្រើន និងកម្រិតទឹកទាបនៅតាមប្រឡាយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម