ពុករលួយវិស័យកីឡាចិន ! «អតីត​ប្រធាន​សមាគម​បាល់ទាត់​» ទទួល​ទោស​មួយ​ជីវិត​ពី​បទ​ទទួល​សំណូក

កីឡាថ្ងៃពុធ ទី27 ខែមិីនា ឆ្នាំ2024 ម៉ោង 6:16 នាទី ល្ងាច

 

ដោយ ជេម ពិទូរ្យ ៖

តុលាការចិនពានកាត់ទោសអតីតប្រធានសមាគមបាល់ទាត់ជាតិ ទទួលទោសដាក់គុកអស់មួយជីវិត ក្រោយ​ពី​រក​ឃើញ​បទល្មើស​ជាក់ស្តែងទទួលសំណូក ក្នុងអំឡុងពេលកាន់តំណែងរបស់គាត់ ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួ (Xinhua) រាយការណ៍ពីទីក្រុងអ៊ួហាន (Wuhan) ប្រទេសចិន កាលពីថ្ងៃទី 26 ខែមីនាថា តុលាការប្រជាជនកណ្តាលហួងស៊ឺ នៅខេត្តហ៊ូពើយ បានកាត់ទោសលោក ឈើន ស៊ូយាន់ អតីតប្រធានសមាគមបាល់ទាត់ចិន (CFA) ពីបទរកឃើញទទួលសំណូក។

សេចក្តី​ថ្លែងការណ៍​របស់​តុលាការ​បាន​បញ្ជាក់ថា ឈើន បានផលប្រយោជន៍ពីមុខតំណែងផ្សេងៗកាលពីឆ្នាំ 2010 -2023 ដែលរួមទាំងការងារទាក់ទងនឹងសមាគមបាល់ទាត់ ក្នុងការចុះកិច្ចសន្យាលើគម្រោងប្រតិបត្តិការវិនិយោគ និងការរៀបចំការប្រកួតកីឡា ជាថ្នូរនឹងលោក ឈើន បានទទួលប្រាក់ និងវត្ថុមានតម្លៃជាង ៨១លានយាន់ (ប្រមាណ 11,205,841$) ជាថ្នូរនឹងការសងត្រលប់វិញ ។

ខណៈ​ដែល​សាលក្រម​របស់​តុលាការ​បញ្ជាក់​ លោក ឈើន បានបំពានយ៉ាងធ្ងន់ធ្ងរទៅលើបទប្បញ្ញត្តិនៃការប្រកួត ដោយយុត្តិធម៌នៅក្នុងវិស័យបាល់ទាត់ និងបានបង្កការខូចខាតយ៉ាងខ្លាំងដល់ឧស្សាហកម្មបាល់ទាត់របស់ប្រទេស ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម