សហរដ្ឋ​អាមេរិក​ពិន័យ​ក្រុមហ៊ុន​ប្លាស្ទីក​របស់​ថៃ​ជាង ៧០០ លាន​បាត ​ពី​បទ​បំពាន​ច្បាប់​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែមេសា ឆ្នាំ2024 ម៉ោង 1:11 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖ 

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមេសា ថា ក្រសួងរតនាគារសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ក្រុមហ៊ុនថៃ SCG Plastics បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បង់ប្រាក់ពិន័យចំនួន 20 លានដុល្លារអាមេរិក (ប្រហែល 736.60 លានបាត) ដើម្បីឈានដល់ការសម្របសម្រួល យ៉ាងហោចណាស់មានការរំលោភបំពានចំនួន ៤៦៧ នៃទណ្ឌកម្មអ៊ីរ៉ង់ ។

SCG Plastics មានចេតនាលាក់បាំងការពិតពីរដ្ឋាភិបាលវ៉ាស៊ីនតោន ថាក្នុងអំឡុងឆ្នាំ 2017-2018 មានការលក់ប្លាស្ទិក HDPE ដែលប្រើប្រាស់សម្រាប់ផលិតវេចខ្ចប់សារធាតុគីមី និងអាហារមួយ ដល់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅអ៊ីរ៉ង់ និងធ្វើប្រតិបត្តិការតាមរយៈស្ថាប័នហិរញ្ញវត្ថុជាច្រើនរបស់សហរដ្ឋអាមេរិក មានតម្លៃ 291 លានដុល្លារអាមេរិក (ប្រហែល 10,717.53 លានបាត) ៕

ប្រភព GETTY IMAGES


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម