អណ្តាតភ្លើងបាតុកម្មសមរភូមិមីយ៉ាន់ម៉ា! ជំពាមកៅស៊ូ តទល់ជាមួយគ្រាប់កាំភ្លើង (មានវីដេអូ)

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី15 ខែមិីនា ឆ្នាំ2021 ម៉ោង 10:04 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

មន្រ្តីសន្តិសុខមីយ៉ាន់ម៉ា បានប្រើគ្រាប់កាំភ្លើងពិត លាយផ្សំជាមួយគ្រាប់បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមតវ៉ាប្រឆាំងនឹងយោធាកាលពី​ថ្ងៃអាទិត្យ ទី ១៤ មីនា បណ្តាលឲ្យបាតុករយ៉ាងហោចណាស់ ២១ នាក់នៅទីក្រុងយ៉ាំងហ្គោនស្លាប់ និង ១៧ នាក់នៅក្នុងទីក្រុងផ្សេងទៀត ក្នុងនេះមានប៉ូលីសម្នាក់ផង ។ រដ្ឋាភិបាលបានប្រកាសអាជ្ញាសឹកក្នុងតំបន់បាតុកម្មហិង្សានាទីក្រុងយ៉ាំងហ្គោន ។

ព័ត៌មានពីកាសែត REUTERS រាយការណ៍ពីទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ១៤ មីនាថា ការប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខ មានទាំងទាហាន និងប៉ូលិស ជាមួយប្រជាជនជាច្រើនទីក្រុង បណ្តាលឲ្យស្លាប់ប្រជាជន ២១ នាក់ របួសជាច្រើនសិបនាក់នៅតំបន់ហាឡាងតាយ៉ា ជាយក្រុងទីក្រុងយ៉ាំងហ្គោន ដែលជាតំបន់ឧស្សាហកម្មសម្បូរទៅដោយកម្មករ ភាគច្រើនជាកម្មករដែលមកពីខេត្តផ្សេងៗ ។

ល្ងាចថ្ងៃអាទិត្យទី ១៤មីនា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ឬហៅជាផ្លូវការថា «ក្រុមប្រឹក្សារដ្ឋគ្រប់គ្រងច្បាប់អាជ្ញាសឹក» ដែលត្រូវបានប្រកាសឱ្យប្រើនៅតំបន់ហាឡាងតាយ៉ា រហូតដល់ស្ថានការណ៍ត្រូវបានដោះស្រាយ តាមរយៈការផ្តល់អំណាចដល់មេបញ្ជាការ អាចបញ្ជាប្រតិបត្តិការតាមតម្រូវការបាន ។

ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យអាជ្ញាធរមីយ៉ាន់ម៉ា គ្រប់គ្រងនិងការពារពលរដ្ឋចិន ក្រោយរោងចក្រកាត់ដេរសម្លៀកបំពាក់ ២ កន្លែងរបស់ធុរកិច្ចជនជាតិចិនត្រូវបានដុតបំផ្លាញ ។

អំពើហឹង្សាចុងក្រោយបង្អស់បានបណ្តាលឱ្យមានការស្លាប់ក្នុងព្រឹត្តិការណ៍តវ៉ា កើនជាង ១២០ នាក់ និងរងរបួសរាប់រយនាក់ ហើយមនុស្សជាង ២.១០០ នាក់ត្រូវបានចាប់ខ្លួន ៕

រូបភាព REUTERS
ឃ្លីបវីដេអូ  Arirang News

ប្រភពពីវេបសាយ dailynews


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម