លោកជំទាវ ឱ វណ្ណឌី​ន បញ្ជាក់ហើយបញ្ជាក់ទៀតថា «អ្នកចាក់វ៉ាក់សាំងរួច ចូរកុំជិះសេះលែងដៃ!»  

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី15 ខែមិីនា ឆ្នាំ2021 ម៉ោង 2:20 នាទី ល្ងាច

លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា «វ៉ាក់សាំង គឺជាឧបករណ៍ដែលបន្ថែមទៅលើវិធានការ «៣ ការពារ ៣កុំ» និង តម្រូវការធ្វើចត្តាឡីស័ក, វ៉ាក់សាំងតែមួយមុខ មិន​មែនជាមធ្យោបាយក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដូច្នេះអ្នកដែលចាក់វ៉ាក់សាំងហើយ មិនមែនជិះសេះលែងដៃទេ ពីព្រោះលទ្ធភាពនៃការចម្លងនៅតែមាន គ្រាន់តែសីរាង្គរបស់យើងមានកងការពារ ដែលមិនធ្វើឲ្យសុខភាពរបស់យើងទ្រុឌទ្រោម រហូតដល់បាត់បង់ជីវិត ហើយគេសិក្សាឃើញសម្រាប់អ្នកដែលចាក់វ៉ាក់សាំងរួច គឺកាត់បន្ថយបានជាអតិប្បរមានូវអត្រាចូលសម្រាកពេទ្យ ដែលវាជួយដល់ការកាត់បន្ថយនូវបន្ទុកធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ...» ។

លោកជំទាវមានប្រសាសន៍ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានស្តីពី ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នាព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ ។

លោកជំទាវបាន​បកស្រាយដែរថា យោងតាម​ការសិក្សារ​បស់​អង្គការ​សុខភាព​ពិភពលោក​ថា អ្នកជំងឺ​កូ​វីដ​-១៩ ដែលជា​សះស្បើយ​វិញ រយៈពេល​ពី ​៦​ខែ​ឡើងទៅ នឹង​អាច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩​នេះ​បាន​» ។ ​ដោយឡែក​អ្នក​ស្ថិតនៅក្នុង​ស្ថានភាព​សង្ស័យ ឬ​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ មិនអាច​ចាក់​វ៉ាក់សាំង​បង្ការ​បានឡើយ ដោយ​រង់ចាំ​ទាល់តែ​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​នេះ​ ៕ 

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម