កាសែតក្នុងប្រទេសមីយ៉ាន់ម៉ា បិទទ្វារច្រើន

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី24 ខែមិីនា ឆ្នាំ2021 ម៉ោង 10:23 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖

ការចាប់ខ្លួនអ្នកកាសែតកាន់តែច្រើន ការបិទផ្នែកអ៊ីធឺណិត និងការបិទគេហទំព័រ កាន់តែកើនឡើងបង្ហាញថាសេរីភាវូបនីយកម្មសារព័ត៌មានរបស់មីយ៉ាន់ម៉ាកំពុងស្ថិតក្នុងគ្រោះថ្នាក់ ។

កាសែត «The Standard Times Daily» ដែលបានដំណើរការតាំងពីឆ្នាំ ២០១៣ ក្រោមច្បាប់កំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាក្នុងយុគសម័យពាក់កណ្តាលរដ្ឋាភិបាលស៊ីវិល របស់ប្រធានាធិបតី ថេន ស្វេន បានប្រកាសបញ្ឈប់បោះពុម្ពផ្សាយចាប់តាំងពីសប្តាហ៍កន្លងទៅ ។

ការបិទនេះ ដោយហេតុថា មានការលំបាកក្នុងការប្រមូលព័ត៌មាន ដែលស្ថិតក្នុងស្ថានការណ៍មិនប្រក្រតី ដោយសារនៅតំបន់ជាច្រើនស្ថិតក្រោមអាជ្ញាសឹក និងគ្មានសុវត្ថិភាពចំពោះជីវិតអ្នកកាសែត ។

ការបិទកាសែត The Standard Times^Daily កើតឡើងក្រោយកាសែត The Myanman Times បញ្ឈប់បាន ៣ ខែចាប់តាំងពីថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២១ តាមពីក្រោយកាសែត The Voice បញ្ឈប់ការបោះពុម្ពតាំងពីថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២១ ប៉ុន្តែនៅផ្សាយតាមអនឡាញ ។

ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានមីយ៉ាន់ម៉ា បានដកហូតអាជ្ញាប័ណ្ណរបស់បណ្តាញសារព័ត៌មានចំនួន ៥ គឺ«មីស៊ីម៉ា», «ឌីវីឌី (DVB)», «គីតឌិតមេឌា», «មីយ៉ាន់ម៉ា ណាវ» និង«7 Days News» ចាប់តាំងពីថ្ងៃទី ១០ ខែមីនាកន្លងមក ។

តាំងពីថ្ងៃរដ្ឋប្រហារមក អ្នកសារព័ត៌មានប្រមាណ ៤០ រូប រួមទាំងលោក តេង ច អាយុ ២ ឆ្នាំ អ្នកថតរូបរបស់ទីភ្នាក់ងារ AP និង អ្នកសារព័ត៌មាន ៥ រូបទៀត ត្រូវចាប់ខ្លួនកាលពីខែកន្លង ហើយព្រះរាជអាជ្ញាបានបញ្ជាឱ្យប្តឹងមនុស្សគ្រប់គ្នាលើការចោទប្រកាន់ «ការបំផ្លាញសុវត្ថិភាពសាធារណៈ តាមរយៈការបង្ហាញព័ត៌មានមិនពិត» បទល្មើសដែលមានទោសជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ៕


រូបភាព GETTY IMAGES

ដោយ ណយ វង្ស


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម