បើអ៊ីចឹងមែននោះ ត្រៀមដើរលេងនៅថៃ! ក្រសួងទេសចរណ៍ថៃ ត្រៀមឆ្លងគណៈរដ្ឋមន្ត្រី ឲ្យជនបរទេសណាដែលបានចាក់វ៉ាក់សាំង ២ លើក

ទេសចរណ៍ថ្ងៃអាទិត្យ ទី28 ខែមិីនា ឆ្នាំ2021 ម៉ោង 1:31 នាទី ល្ងាច

ដោយ សូរ្យសែង៖

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃឲ្យដឹងថា ដើម្បីជំរុញអ្នកទេសចរបរទេសចូលមកប្រទេសថៃ នៅត្រីមាសទី ៣ ឬចុងឆ្នាំ ២០២១ នេះ ក្រសួងទេសចរណ៍បានពិភាក្សាជាមួយក្រសួងសុខាភិបាលថៃ ស្នើឲ្យ ទេសចរបរទេសដែលបានទទួលចាក់វ៉ាក់សាំង ២ លើក ចូលមកក្នុងប្រទេសថៃបាន ដោយមិនចាំបាច់កាក់ខ្លួន (ចត្តាឡីស័ក) តែត្រូវស្ថិតក្នុងតំបន់កំណត់ ហើយត្រូវមានគោលការណ៍ណែនាំច្បាស់លាស់សម្រាប់សកម្មភាពស្របតាមលក្ខខ័ណ្ឌ ។

គោលនយោបាយនេះត្រូវបានស្នើឡើងទៅកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច ពីផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ បើបានការឯកភាពហើយ នឹងបញ្ជូនឆ្លងទៅគណៈរដ្ឋមន្រ្តីបន្តមួយដំណាក់ទៀត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម