អ្នកនិពន្ធខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញ ម៉ៅ អាយុទ្ធ ទទួលអនិច្ចកម្ម

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី15 ខែមេសា ឆ្នាំ2021 ម៉ោង 8:44 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ឯកឧត្តម ម៉ៅ អាយុទ្ធ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និង​ជា​ផលិតករ​ភាពយន្ត​ដ៏​ល្បីល្បាញ មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ ក្នុង​នោះ​មាន​ស្នាដៃ​ផលិត​ខ្សែភាពយន្ត ខ្សែ​វីដេអូ​ ចម្រៀង​កាយ​វិការ កំណាព្យ ប្រលោមលោក​ជា​ដើម ភាពយន្តដែលជាស្នាដៃរបស់ឯកឧត្តមល្បីជាងគេ ប្រជាជនផ្អើលទៅទស្សនាច្រើនជាងគេ គឺរឿង «នេសាទក្រពើ» ។

ឥឡូវឯកឧត្តម ម៉ៅ អាយុទ្ធ បានទទួលមរណភាពហើយនៅល្ងាចថ្ងៃទី ១៥ ខែមេសា ចំថ្ងៃទីពីរនៃពិធីបុណ្យចូលឆ្នាំខ្មែរ ។ ឯកឧត្តមបានសម្រាកព្យាបាលជំងឺកូវី-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ក្នុងនាមយើងជាកូនខ្មែរ មានតែពាក្យសោកស្តាយ អាឡោះអាល័យដោយបាត់បង់ធនធានមនុស្សខាងវិស័យសិល្បៈ អ្នកនិពន្ធ និងដឹកនាំរឿងដ៏ល្បី និងដ៏កម្រនៅក្ន​ងប្រទេសកម្ពុជាយើង ។

ស្នាដៃដែលលេចធ្លោ និងកក្រើកក្នុងការដឹកនាំភាពយន្តរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ មានដូចខាងក្រោម ៖

១. ឆ្អឹងអណ្តែត ២. បិទ​ភ្នែក​ហែក​ទ្រូង ៣. ចិត្តចងចាំ ៤. នេសាទ​ក្រពើ​ និង ទី៥. ហ្លួង​ព្រះ​ស្តេច​កន

សូមសោកស្តាយ អាលោះអាល័យ និងសូមឧទ្ទិសវិញ្ញាណក្ខន្ធឯកឧត្តមទៅកានឋាននិពាន្វ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម