ភ្ញៀវ​ទេសចរ​ចិន​មកលេង​ប្រទេស​កម្ពុជា​​កើន​ឡើង​ជិត ៥០ ភាគរយ​ក្នុង​រយៈ​ពេល ៤ ខែ​ដើម​ឆ្នាំ​នេះ

ទេសចរណ៍ថ្ងៃអាទិត្យ ទី25 ខែឩសភា ឆ្នាំ2025 ម៉ោង 7:09 នាទី ល្ងាច

 

ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា ចាប់ពីខែមករា ដល់ខែមេសា មានចំនួនជាង ៣៨ម៉ឺននាក់ កើនឡើង ៤៩ភាគរយ ធៀបនឹងឆ្នាំមុន។

កាសែតស៊ីនហួររបស់ចិន បានរាយការណ៍ថា នៅថ្ងៃទី២៥ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញទំនុកចិត្តថា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក្នុងឆ្នាំនេះ នឹងក្លាយជាឱកាសដ៏សំខាន់មួយ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន និងលើកកម្ពស់ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសទាំងពីរ ។

ឆ្នាំទេសចរណ៍គឺស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងស្មារតីនៃមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលនឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សាមគ្គីភាព និងមិត្តភាព និងកសាងសហគមន៍កម្ពុជា-ចិនប្រកបដោយអនាគតរួមគ្នាលើគ្រប់វិស័យ។

សម្រាប់ស្ថិតិភ្ញៀវទេសចរបរទេសទាំងអស់ដែលមកទស្សនាកម្ពុជាក្នុងរយៈពេល 4 ខែដើមឆ្នាំនេះ មានចំនួន 2.4 លាននាក់ កើនឡើង 14% ធៀបនឹងឆ្នាំមុន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម