ការរុករកនាវាមុជទឹករបស់ឥណ្ឌូនេស៊ី ហាក់មានសង្ឃឹម

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី23 ខែមេសា ឆ្នាំ2021 ម៉ោង 6:22 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍នៅថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២១ នេះថា នាវាមុជទឹក KRI ទម្ងន់ ១,៣៩៥ តោនដែលមានសមាជិកនាវិក ៥៣ នាក់ ដែលបានបាត់ខ្លួននៅរសៀលថ្ងៃព្រហស្បតិ៍ទី ២២ ខែមេសាក្នុងពេលសាកល្បងនិងបណ្តុះបណ្តាលស្តីពីការបាញ់គ្រាប់កាំភ្លើង នៅខាងជើងកោះបាលី ទីបំផុតក្រុមរុករកបានជួបសញ្ញាទំនាញម៉ាញ៉េទិក នៅក្រោមសមុទ្រជម្រៅប្រមាណពី ៥០ ម៉ែត្រ ដល់ ១០០ម៉ែត្រ ប៉ុន្តែមិនប្រាកដថាជាមេដែករបស់នាវាមុជទឹកនោះទេ ។

ខណៈពេលដែលជាតិប្រេងត្រូវបានរកឃើញអណ្តែតនៅលើផ្ទៃទឹក គេមិនអាចកំណត់ថាវាមកពីណាទេ ។ សម្មតិកម្មពីរដំបូងត្រូវបានធ្វើឡើង ២ ចំណូច ១.អាចបណ្តាលមកពីការលេចធ្លាយធុងប្រេងម៉ាស៊ូតរបស់នាវាមុជទឹក ២.វាអាចបណ្តាលមកពីចេតនារបស់នាវិក ដែលកំពុងបង្ហូរប្រេងចេញពីនាវាមុជទឹក ដើម្បីកាត់បន្ថយទំងន់របស់នាវាមុជទឹក ។

សហរដ្ឋអាមេរិក និងឥណ្ឌា កំពុងសំដៅជួយរុករកនាវាមុជទឹករបស់ឥណ្ឌូនេស៊ី ដែលបាត់ ៣ ថ្ងៃមកហើយ ហើយអុកស៊ីហ្សែននៅប្រើបានដល់ថ្ងៃសៅរ៍ស្អែកនេះ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម