ច្បាស់ការហើយបងប្អូន សម្តេចបញ្ចប់ការបិទខ្ទប់ភ្នំពេញ-ក្រុងតាខ្មៅហើយ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី03 ខែឩសភា ឆ្នាំ2021 ម៉ោង 8:17 នាទី ល្ងាច

ជាបឋម អរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី!

សម្តេចតេជោបានចេញសេចក្តីសម្រេចស្តីពីការបញ្ចប់ការបិទខ្ទប់ភ្នំពេញ-ក្រុងតាខ្មៅខេត្តកណ្តាល ចាប់ពីថ្ងៃព្រហស្បតិ៍ ទី ៦ ខែឧសភា ឆ្នាំ ២០២១ នេះទៅហើយ តែជំនួសមកវិញនូវវិធានការថ្មីដើម្បីការពារមេរោគកូវីដ-១៩ ដែលខាងអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខេត្តកណ្តាលដាក់ចេញ​ ។

សារសម្តេចបានបញ្ជាក់ក្នុងប្រការ ២ ថា ការដាក់ចេញនូវវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយនៃភូមិសាស្ត្ររាជធានីភ្នំពេញ ឬក្រុងតាខ្មៅ ខេត្តកណ្តាល គឺជាសមត្ថកិច្ចរបស់អាជ្ញាធរទាំងពីរ ដោយផ្អែកតាមស្ថានភាពជាក់ស្តែងនៃមេរោគកូវីដ-១៩ ដើម្បីការពារទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ-១៩ ។

ប៉ុន្តែប្រជាពលរដ្ឋនៅមិនទាន់ច្បាស់ថា តើការធ្វើដំណើរពីរាជធានីភ្នំពេញទៅខេត្តដទៃ និងពីខេត្តមកភ្នំពេញវិញ បានដោយសេរីឬទេ ពីព្រោះសារសម្តេចបញ្ជាក់បើកការបិទខ្ទប់តែភ្នំពេញ-ក្រុងតាខ្មៅ នៃខេត្តកណ្តាលប៉ុនណោះ? យើងរង់ចាំស្តាប់អ្នកជំនាញអធិប្បាយពន្យល់ទាំងអស់ ដើម្បីកុំឲ្យខុសសេចក្តីសម្រេច!


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម