សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា «អ្នកមានម៉ូតូជិះបែរបានទទួលប័ណ្ណក្រីក្រ វាស្មើនឹងយើងជួយចាក់សាំងឲ្យគេជិះម៉ូតូ មិនបានជួយទៅលើអ្នកក្រីក្រដើម្បីទិញអង្ករ បែរជាមិនបានទទួលប័ណ្ណ» ។ សម្តេចថា រឿងនេះវាកើតរឿងពិតដោយកន្លែង ។
សម្តេចមានប្រសាសន៍ទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី គាត់បានតាមដានលើកិច្ចការងារនឹងច្រើន ក្នុងឋានៈជាប្រធានសមាគមកាកបាទក្រហមកម្ពុជា គាត់ក៏បានត្អូញត្អែរអំពីរឿងនឹងដែរ ព្រោះមានអ្នកខ្លះសួរគ្នាលេងថា គាត់បានទទួលដែរ ដែលអ្នកមានម៉ូតូជិះទទួលបានប័ណ្ណក្រីក្រ ដល់ពេលអ្នកអត់បាយហូបបែរជាអត់បានទទួល ... ។ សម្តេចតេជោ ស្នើសុំឲ្យយកចិត្តទុកដាក់ទៅលើការអនុវត្តនាពេលខាងមុខ ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាប្រធានសមាជព្រឹទ្ធសភា និង រដ្ឋសភា នៅព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ ៕
ដោយ សូរ្យសែង