ខេត្តឈៀងរ៉ៃ/បរកែវ - ព្រំដែនដែន ថៃ-ឡាវ តាមប្រភពព័ត៌មានកាសែតប្រទេសថៃ ចេញផ្សាយនៅថ្ងៃទី ៥ ឧសភា ឡាវបានពង្រឹងកងកម្លាំងរបស់ខ្លួនជាមួយនឹងរថពាសដែក និងឧទ្ធម្ភាគចក្រដឹកជញ្ជូនពល ដើម្បីបង្ក្រាបកងកម្លាំងប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ តែគេរំពឹងថាជាមុខសញ្ញាគ្រឿងញៀន។ ការប៉ះទង្គិចជាមួយទាហានឡាវនៅជំរំភូផាម៉ុន មានការបាញ់ប្រហារជាច្រើនពីព្រំដែន ។ គ្រាប់កាំភ្លើងបាញ់លើដំបូលផ្ទះមួយខ្នងខាងភាគីថៃ យ៉ាងហោចណាស់ទាហានឡាវពីរនាក់ត្រូវបានសម្លាប់។
ករណីទាហានឡាវប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណនៅជំរុំភូផាម៉ុន ក្រុងប៉ាក់ថា ខេត្តប៊ូកែវ ឡាវ ទល់មុខស្រុកវ៉ាងកេន ខេត្តឈៀងរ៉ៃ ចាប់ពីថ្ងៃទី៣-៤ ឧសភា របាយការណ៍ចុងក្រោយគឺទាហានឡាវយ៉ាងតិច២នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នា ក្នុងនោះមានម្នាក់ជាមន្ត្រីយោធាជាន់ខ្ពស់។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការប៉ះទង្គិចគ្នា យោធាឡាវបានពង្រឹងកងកម្លាំងរបស់ខ្លួនជាមួយនឹងរថពាសដែក និងឧទ្ធម្ភាគចក្រ ដើម្បីបង្ក្រាបក្រុមប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ។រហូតដល់ស្ថានការណ៍អាចគ្រប់គ្រងបាន ។ គេរាយការណ៍ថាក្រុមប្រដាប់អាវុធមួយចំនួនត្រូវបានចាប់ខ្លួន ប៉ុន្តែមិនមានសេចក្តីរាយការណ៍ថាភាគីម្ខាងទៀតស្ល.ាប់ទេ។
សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា ចំពោះក្រុមចលនាដែលបានប៉ះទង្គិចជាមួយនឹងយោធាឡាវត្រូវបានគេជឿថាជាប្រតិបត្តិការជួញដូរគ្រឿ.ងញៀ.ន កន្លែងដែលមនុស្សមួយចំនួនធំបានប្រមូលផ្តុំគ្នាដោយអាវុធ នៅពេលដែលពួកគេដើរកាត់ក្រុងប៉ាក់ថា ដែលស្ថិតនៅតាមដងទន្លេមេគង្គរវាងខេត្តបូកែវ និងខេត្តសាយ៉ាបុរី ដោយពួកគេបានជួបប្រទះនឹងការល្បាតរបស់យោធា បណ្តាលឱ្យមានការផ្ទុះអាវុធយ៉ាងធ្ងន់ធ្ងរ ៕