រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ផ្អាកបើកប្រាក់ខែឲ្យទាហាន និងមន្ត្រី ក្រោយរត់គេចពីតួនាទី

ព័ត៌មានសង្គមថ្ងៃពុធ ទី19 ខែឩសភា ឆ្នាំ2021 ម៉ោង 10:24 នាទី ព្រឹក

ប្រភព khaosod

ប្រែសម្រួលដោយ សូរ្យសែង៖

នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ លោក និន យ៉ាដាណាសរ អ្នកផលិតព័ត៌មានឲ្យសារព័ត៌មាន អាល់ហ្សាហ្សេរ៉ា អតីតអ្នកយកព័ត៌មានរ៉យទ័ររបស់មីយ៉ាន់ម៉ា បានសរសេរនៅលើទ្វីត(Twitter)​ថា មានមន្ត្រីសន្តិសុខរបស់មីយ៉ាន់ម៉ា ប្រមាណ មួយពាន់នាក់បានរត់គេចពីប្រតិបត្តិការ បង្កឱ្យមានរដ្ឋាភិបាលយោធាមី និងកងទ័ពមីយ៉ាន់ម៉ា ព្យាយាមរកវិធីដើម្បីបញ្ឈប់ការរត់គេចពីកាតព្វកិច្ចនេះ ។

 

លោក និន យ៉ាដាណាសរ សរសេរបែបនេះថា «ដោយសារមន្ត្រីយោធាមីយ៉ាន់ម៉ាជាច្រើនពាន់នាល់ បានគេចខ្លួនពីជួរកងទ័ព ទើបកងទ័ពត្រូវផ្អាកជាបណ្តោះអាសន្ននូវការបើកប្រាក់ខែដល់មន្រ្តី និងទាហាន ដើម្បីសន្សំថវិកា និងដើម្បីមិនឱ្យពួកគេរត់ចេញពីជួរកងទ័ពទៀត» ។

Twitte ខាងលើបានរៀបរាប់ថា អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបាន Comment ថា«វិធីសាស្ត្ររបស់យោធា មីយ៉ាន់ម៉ា គឺចម្លែកណាស់ ជំនួសឱ្យការចំណាយប្រាក់ខែឲ្យកងទ័ពតាមធម្មតា ប៉ុន្តែការផ្អាកបើកប្រាក់ខែ ធ្វើឱ្យយោធាចង់គេចខ្លួនទៅវិញទេ ឬរដ្ឋាភិបាលយោធាអស់ថវិកាទេហដឹង? រដ្ឋាភិបាលគូប្រជែងខាងប្រជាធិបតេយ្យនិយាយថា ពួកគេនឹងបង់សំណង និងផ្តល់ប្រាក់ខែដល់មន្រ្តី និងទាហានដែលចូលមកខាងគណបក្សប្រជាធិបតេយ្យ» ។ យោធាមិនគួរមានលទ្ធភាពកាន់កាប់អំណាចទៀតទេ ។មុននេះនៅចុងខែមេសា ឆ្នាំ ២០២១ រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា (NUG) ដែលជារដ្ឋាភិបាល ប្រជាធិបតេយ្យបានមកពីការជាប់ឆ្នោត បានប្រកាសថា ពួកគេនឹងបើកប្រាក់ខែដល់មន្រ្តីរដ្ឋាភិបាល ដែលចូលរួមជាមួយ ហើយមិនស្តាប់បង្គាប់ រួមទាំងអ្នកប្រឆាំងនឹងអំណាចរបស់កងទ័ព ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម