អត្ថបទ សូរ្យសែង៖
ពីកាសែតស៊ីនហួ ថ្ងៃទី ១៨ មិថុនា តុលាការទីក្រុងតូក្យូ បានកាត់ទោសដាក់ពន្ធនាគារលោក កាតស៊ុយុគិ កាវ៉ាអ៊ិ (Katsuyuki Kawai)អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ជប៉ុន អាយុ ៥៨ ឆ្នាំ ចំនួន៣ ឆ្នាំ និងពិន័យ ១,៣ លាន យេន ពីបទទិញសន្លឹកឆ្នោតដោយចេតនាឲ្យភរិយា បានកៅអីនៅព្រឹទ្ធសភារបស់ជប៉ុនកាលពីឆ្នាំ ២០១៩ ។
មុនតុលាការកាត់ទោស ព្រះរាជអាជ្ញាបានដាក់ញត្តិទៅតុលាការ ឲ្យផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ និងពិន័យជាប្រាក់ ១,៥ លានយ៉េន ពីបទរំលោភច្បាប់បោះឆ្នោត ។
ការចោទប្រកាន់នេះបាននិយាយថា លោក Kawaiបានផ្តល់ប្រាក់ប្រហែល ២៩ លានយ៉េន ដល់អ្នកនយោបាយនិងអ្នកគាំទ្រមូលដ្ឋានចំនួន ១០០ នាក់ ជាថ្នូរនឹងការបោះឆ្នោតឲ្យភរិយារបស់លោកនៅក្នុងការបោះឆ្នោតព្រឹទ្ធសភាខែកក្កដាឆ្នាំ ២០១៩ ៕