អាមេរិកត្រៀមបើកឲ្យទេសចរបរទេសចូល សម្រាប់អ្នកចាក់វ៉ាក់សាំងគ្រប់ដូស

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី05 ខែសីហា ឆ្នាំ2021 ម៉ោង 7:05 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

BBC រាយការណ៍ដែលស្រង់ពីវិមានរដ្ឋាភិបាលសហរដ្ឋអាមេរិកថា អាមេរិកមានគម្រោងនឹងចេញច្បាប់ឲ្យទេសចរបរទេសមកពីគ្រប់ប្រទេសចូលមកអាមេរិក ត្រូវតែចាក់វ៉ាក់សាំងឲ្យគ្រប់ដូសជាមុន ដើម្បីត្រៀមបើកប្រទេស និងមានសុវត្ថិភាពឡើងវិញ​ ប៉ុន្តែមិនទាន់ដឹងកាលបរិច្ឆេទនៅឡើយ ។ ផែនការនេះគឺជាផ្នែកមួយនៃប្រព័ន្ធថ្មី ដែលនឹងត្រូវអនុវត្តបន្ទាប់ពីការរឹតបន្តឹងការធ្វើដំណើរត្រូវបានដកចេញ។

សហរដ្ឋអាមេរិកបានណែនាំការរឹតបន្តឹងផ្នែកអន្តោប្រវេសន៍ជាលើកដំបូងលើអ្នកទេសចរចិននៅខែមករាឆ្នាំ ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចាប់តាំងពីពេលនោះមកបានពង្រីកដល់ពលរដ្ឋដែលមិនមែនជាជន ជាតិអាមេរិក មានមកពីចក្រភពអង់គ្លេស ប្រទេសនៅអឺរ៉ុប ប្រេស៊ីល អៀរឡង់ ឥណ្ឌា អ៊ីរ៉ង់ និង អាហ្វ្រិកខាងត្បូង។

អ្នកដែលធ្វើដំណើរទៅអាមេរិកត្រូវបង្ហាញលទ្ធផលតេស្តរកមេរោគកូវីដ-១៩ ក្នុងរយៈពេល ៣ ថ្ងៃមុនការធ្វើដំណើរ ។ កាលពីសប្តាហ៍មុនអ្នកនាំពាក្យសេតវិមាន ជេន សាគី បាននិយាយថា ឥឡូវនេះសហរដ្ឋអាមេរិកនៅបន្តដាក់កំហិតលើការធ្វើដំណើរលើប្រទេសដែលមានស្រាប់ ខណៈចំនួននៃការឆ្លងកើនឡើង ទោះបីជាមានការប្រឆាំងពីឧស្សាហកម្មអាកាសចរណ៍ និងទេសចរណ៍ក៏ដោយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម