មេដឹកនាំឆេឆេន នឹងបញ្ជូនកូនប្រុសជំទង់ ៣ នាក់ទៅប្រយុទ្ធជាមួយអ៊ុយក្រែន

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី04 ខែតុលា ឆ្នាំ2022 ម៉ោង 8:35 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

លោក រ៉ាំសាន ខាឌូរ៉ូស មេដឹកនាំឆេឆេន ភាគខាងត្បូងរុស្ស៊ី បានផុសបញ្ចេញខ្លឹមសារតាម Telegram ថា កូនប្រុស ៣ នាក់ នឹងធ្វើដំណើរទៅសមរភូមិមុខ ដើម្បីប្រយុទ្ធក្នុងអ៊ុយក្រែន ដើម្បីតស៊ូជាមួយកងកម្លាំងរុស្ស៊ី ដែលប្រើឈ្មោះថា «ប្រតិបត្តិការយោធាពិសេស» ។

ខ្លឹមសារនិយាយថា «យុវជនមិនគួរឲ្យមានការពាក់ព័ន្ធ ប៉ុន្តែ អាម៉ាដ អាយុ ១៦ ឆ្នាំ, អេលី ១៥ ឆ្នាំ និង អាដាម ១៤ ឆ្នាំ ជាក្មួយរបស់ អាម៉ាដ ខាជី ខាឌីរ៉ូស ប្រធានាធិបតីរបស់សាធារណរដ្ឋឆេឆេន វីរបុរសរបស់រុស្ស៊ី (ឪពុករបស់ រ៉ាមសាន) ចាប់ផ្តើមហ្វឹកហាត់តាំងពីនៅតូចមកម៉្លេះ ប៉ុន្តែនៅមិនទាន់បាញ់ត្រង់... ខ្ញុំជឿជាក់ថា គោលបំណងរបស់ឪពុក គឺត្រូវបណ្តុះមនសិការស្រឡាញ់ជាតិ មាតុភូមិ ប្រសិនត្រូវការសន្តិភាព ត្រូវត្រៀមធ្វើសង្គ្រាម» ។

លោក ខាឌីរ៉ូស ជាអ្នកគាំទ្រលោក វ៉្លាឌៅមៀ ពូទីន និង កងកម្លាំងឆេឆេន ប្រយុទ្ធនៅក្នុងអ៊ុយក្រែនតាំងពីសង្គ្រាមបានបើកឆាកមកម៉្លេះ ។

ជ័យជម្នះរបស់កងកម្លាំងអ៊ុយក្រែននៅទីក្រុងលីម៉ាន  ត្រឹមមួយថ្ងៃក្រោយលោក ពូទីន ធ្វើពិធីបង្រួមតំបន់ទាំង ៤ ដែលរុស្ស៊ីដណ្តើមគ្រប់គ្រងបាន ដូចជា ដូណេស លូហាន សាប៉ូរិនៀ និង ឃើសន ជារបស់រុស្ស៊ី ៕ 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម