មិនស្ងប់ទេ ! ក្រុមបាតុករយុវជនរំដោះថៃ ដាក់ ៣ ចំណុចទៅរដ្ឋាភិបាល ប្រាយុទ្ធ!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី07 ខែសីហា ឆ្នាំ2021 ម៉ោង 8:27 នាទី ល្ងាច

ដោយ សូរ្យសែង ពីវេបសាយថៃ៖

តាមដានស្ថានការណ៍បាតុកម្មថ្ងៃទី ៧ សីហា ឆ្នាំ ២០២១ នេះ ផេកយុវជនរំដោះ បានណាត់ជួបជុំគ្នានៅវិមានប្រជាធិប តេយ្យ មុនទៅព្រះបរមរាជវាំងថៃ ដោយក្រុមបាតុករបានកំណត់ ៣ ចំណុច គឺ ១.ឲ្យឧត្តមសេនីយ៍ ប្រាយទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារថៃលាចេញពីតំណែងដោយគ្មានលក្ខខណ្ឌ ២. ការកាត់បន្ថយថវិកាស្ថាប័ន-កងទ័ពប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងទី ៣. ត្រូវប្តូរវ៉ាក់សាំងយក mRNA ។

នៅថ្ងៃទី ៧ សីហានេះ បរិយាកាសនៅទីលានប្រះបរមរាជវាំងថៃ(សៈណាមហ្លួង) កងកម្លាំងការពារបានយកកុងតឺន័រគរពីរជាន់បិទផ្លូវ ហើយនៅខាងក្នុងយកទូរថភ្លើងៗចាស់មកដាក់នៅកណ្តាលទីលាន ។

កងតម្រួតថៃប្រើកម្លាំង ៣ កងអនុសេនាតូច រាយបណ្តាក់តាមផ្លូវ និងមានការឆែកឆេរថាមាននាំអាវុធ និងវត្ថុផ្ទុះចូល ។ នៅទីលានប្រជាធិបតេយ្យ កងតម្រួតបានពើបប្រទះប៉ះទង្គិចជាមួយក្រុមបាតុករមួយចំនួន និងបានបាញ់គ្រាប់កៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករ ។ បាតុករមួយចំនួនបានទៅដល់បរិវេណខាងមុខវិមានរដ្ឋាភិបាល ។ ប៉ូលិសបានចាប់ឃាត់ខ្លួនបុរសម្នាក់ ដែលបានចូលមកក្នុងទីប្រតិបត្តិការរបស់តម្រួត ។

បើមានព័ត៌មានថ្មី យើងនឹងផ្សព្វផ្សាយជូនពីសភាពការណ៍ប្រទេសជិតខាងរបស់យើង ៕

ស្ទិកគ័ររបស់ក្រុមយុវជនរំដោះ ប្រកាសប្រមូលផ្តុំគ្នាបណ្តេញលោក ប្រាយុទ្ធ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម