ប្រទេសនីការ៉ាហ្គ័រ បោះបង់តៃវ៉ាន់ ស្រវារចាប់ចិន

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី11 ខែធ្នូ ឆ្នាំ2021 ម៉ោង 4:20 នាទី ល្ងាច

ប្រទេសនីការ៉ាហ្គ័រ ជាប្រទេសមួយស្ថិតនៅអាមេរិកឡាទីន ឬ អាមេរិកខាងត្បូង បានសម្រេចចិត្តបោះបង់ចោលតៃវ៉ាន់ ទៅស្រវារយកចិន ដែលមកទល់ពេលនេះ នៅសល់តែ ១៤ ប្រទេសប៉ុនណោះដែលនៅចងសម្ព័ន្ធជាមួយកោះតៃវ៉ាន់ ។

ក្រសួងការបរទេសតៃវ៉ាន់ថ្លែងកាលពីថ្ងៃសុក្រ ទី ១០ ខែធ្នូ ឆ្នាំ ២០២១ ថា តៃវ៉ាន់មានការខកចិត្តជាខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីនីការ៉ាហ្គ័រ ដានិអែល អ័រតេហ្គា ដែលបោះបង់មិត្តចាស់ ទៅស្រវារមិត្តថ្មី គឺចិន ។

តៃវ៉ាន់មានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋចិន» និងតំណាងរបស់ចិននៅអង្គការសហប្រជាជាតិ​ តាំងពីក្រោយសង្គ្រាមលោកលើកទី​ ២ ប៉ុន្តែបែរជាត្រូវចិន ដែលមានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋប្រជាមានិតចិន» ទាញចេញពីកៅអីនៅឆ្នាំ ១៩៧០ ។

តមក នៅក្នុងទសវត្សរ៍ឆ្នាំ ២០០០ ចិន​ក៏​កាន់តែ​ខិតចូល​ជិត​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់​ជារឿយៗ ដោយឡែកប្រទេសតូចៗនៅក្នុងប្រជុំកោះការីបៀន អាមេរិកខាងត្បូង ប្រជុំកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងសូម្បីតែរដ្ឋបុរីវ៉ាទីកង់ក៏ដោយ ។ នៅឆ្នាំ ២០១៩ គីរីបាស និងកោះសូឡូម៉ុនក៏បានកាត់ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ផងដែរ ។

ក្រៅពីនេះ ចិន​ក៏​បាន​ប្រើ​វិធី​ផ្សេង​ទៀត​ដែរ ក្នុងការព្យាយាមផ្តាច់តៃវ៉ាន់ចេញពីពិភពខាងក្រៅ ។ តាំង​ពី​មាន​សម្ពាធ​មក​លើ​អង្គការ​លំដាប់​ពិភពលោក​ ដូច​ជា​អង្គការសហ​ប្រជាជន ឲ្យរំដោះតៃវ៉ាន់ចេញពីភាពជារដ្ឋអ្នកសង្កេតការណ៍ រហូតដល់ការបញ្ជូនយន្តហោះចម្បាំងចូលទៅក្នុងដែនអាកាសរបស់តៃវ៉ាន់គ្រប់ពេលវេលា ៕

ប្រភព Aljazeera

អត្ថបទ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម