នាយករដ្ឋមន្ត្រីអង់គ្លេសសារភាពសុំទោស នៅកណ្តាលប្រជុំសភា ក្រោយបានជប់លៀង ក្នុងពេលចាក់សោប្រទេស

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី14 ខែមករា ឆ្នាំ2022 ម៉ោង 8:21 នាទី ល្ងាច

រូបភាព Tolga Akmen / AFP

អត្ថបទ ម៉ារ៉ា

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បានសុំទោសនៅកណ្តាលសភាតំណាងរាស្រ្ត បន្ទាប់ពីត្រូវបានគេបង្ហាញថា កំពុងចូលរួមក្នុងពិធីជប់លៀងមួយ ក្នុងអំឡុងពេលជុំទីមួយនៃការចាក់សោរប្រទេស ។ ស្របពេលដែល​មាន​ការ​ទាមទារ​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ឲ្យ​គាត់​ចុះ​ចេញ​ពី​តំណែង ។

កិច្ចប្រជុំសភាតំណាងរាស្រ្តកាលពីម្សិលមិញ (ថ្ងៃទី ១២ ខែមករា) លោក ចនសុន បាន​ទទួល​ស្គាល់​ជា​លើក​ដំបូង​ថា​ គាត់បានចូលរួមក្នុងពិធីជប់លៀងនៅផ្លូវដាវនីងស្ទ្រីត ដែលជាលំនៅដ្ឋាន និងទីស្នាក់ការរបស់នាយករដ្ឋមន្រ្តី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០ ក្នុងអំឡុងពេលដែលវិធានការចាក់សោរត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ដើម្បីគ្រប់គ្រងមេរោគ​កូវីដ១៩ និងកំណត់ការមិនឲ្យមានការប្រមូលផ្តុំ ។

រឿងនេះត្រូវបានផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍ ITV News ថា លោកនាយករដ្ឋមន្ត្រី ចនសុន ទៅចូលរួមក្នុងពិធី​ជប់លៀងមួយមានមន្ត្រី ៤០ រូប ធ្វើឲ្យប្រជាជនអង់គ្លេសដែលកំពុងស្ថិតនៅក្នុងផ្ទះ មិនពេញចិត្តជាខ្លាំង ។

លោក ចនសុន មានវត្តមានជប់លៀងប្រមាណ ២៥ នាទី ហើយបានសុំទោសក្នុងរដ្ឋសភា ។ ភាគីប្រឆាំងបានចោទសួរ និងបានស្នើឲ្យចាកចេញពីតំណែង ពីព្រោះសង្គមគិតថា គាត់ជាមនុស្សកុហក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម