សេលេនស្គី ព្រមានថា បន្ទាប់ពីរុស្ស៊ីវាយរលំអ៊ុយក្រែនហើយ នឹងរាលទៅប្រទេស «បាល់ទិក»

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី04 ខែមិីនា ឆ្នាំ2022 ម៉ោង 8:14 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ សេលេនស្គី (Volodymyr Zelensky) នៅថ្ងៃព្រហស្បតិ៍ ទី ៣ ខែមីនាម្សិលមិញ បានអំពាវនាវឱ្យលោកខាងលិចបង្កើនជំនួយយោធាដល់អ៊ុយក្រែនបន្ថែមទៀត ហើយ​បាន​ព្រមាន​ថា បើ​មិន​ដូច្នេះ​ទេ ​រុស្ស៊ី​នឹង​រាលអនុត្តរភាព​ទៅ​ដល់​តំបន់​អឺរ៉ុប​ផ្សេង​ទៀតជាមិនខាន ។

សេលេនស្គី បាននិយាយនៅក្នុងសន្និសីទកាសែតថា «ប្រសិនបើអ្នកមិនមានអំណាចបិទដែនអាកាស ដូច្នេះសូមឲ្យ​យន្តហោះ​មក​យើងមក!» គាត់​បាន​បន្ថែម​ថា «បើ​គ្មាន​យើង​ទៀត កុំ​ឲ្យ​រឿង​នោះ​កើត​ឡើងទៅលើ ឡាតវី លីទុយអានី អេស្តូនី (ក្រុមប្រទេសនៅបាល់ទិក) នឹង​ទៅ​ជា​បន្ទាប់ ជឿ​ខ្ញុំចុះ...!»។

លោកបានអំពាវនាវឱ្យមានការចរចាដោយផ្ទាល់ជាមួយមេដឹកនាំរុស្ស៊ី ដោយ​បញ្ជាក់​ថា វា​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បញ្ឈប់​សង្គ្រាម ។ មេដឹកនាំអ៊ុយក្រែនបាននិយាយថា «យើងមិនវាយប្រហាររុស្ស៊ីទេ ហើយយើងក៏គ្មានផែនការវាយប្រហាររុស្ស៊ីដែរ តើអ្នកចង់បានអ្វីពីយើង លែង​ស្រុក​យើង​ទៅ...»។ «អង្គុយក្បែរខ្ញុំ មិនមែនចម្ងាយ ៣០ ម៉ែត្រដូចពេលដែលខ្ញុំនិយាយជាមួយប្រធានាធិបតីបារាំងនោះទេ» នេះគឺសំដៅ​ទៅ​លើ​ករណី​ដែល​លោក​ ពូទីន ​បាន​ស្វាគមន៍​មេដឹកនាំ​ពិភពលោក​ជាមួយ​នឹង​តុ​ដ៏វែង ​ដែល​ឥឡូវ​បាន​ក្លាយ​ជា​រឿង​ល្បីល្បាញ ។

កាលពីប៉ុន្មានសប្តាហ៍មុន សេលេនស្គី បានព្យាយាមដោះស្រាយក្តីកង្វល់ក្នុងចំណោមប្រជាជនអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការអះអាងថា រុស្ស៊ីមានផែនការឈ្លានពានប្រទេសរបស់គាត់ ដែល​លោក​បាន​ទទួល​ស្គាល់​កាល​ពី​ពេល​ថ្មីៗ​នេះ ។ «គ្មាននរណាម្នាក់គិតថា នៅក្នុងពិភពសម័យទំនើបនឹងមានបុរសម្នាក់ដែលអាចធ្វើដូចសត្វសាហាវបែបនេះ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម