កូរ៉េខាងត្បូងគ្រោងដាក់ទុន ២,២ លានលានវ៉ុន ដើម្បីផលិតវ៉ាក់សាំង

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី07 ខែសីហា ឆ្នាំ2021 ម៉ោង 8:39 នាទី ព្រឹក

នៅថ្ងៃទី ៥ ខែសីហាឆ្នាំ ២០២១ រ៉យទ័របានរាយការណ៍ថា ការិយាល័យរបស់នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង មូន ជេអ៊ីន បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងដាក់ទុនរហូតដល់ ២,២ លានលានវ៉ុនសម្រាប់ផលិតវ៉ាក់សាំង ដើម្បីឲ្យស្ថិតក្នុងកំពូលទាំង ៥ នៅលើពិភពលោកនាឆ្នាំ ២០២៥ ។

មុននេះមានរបាយការណ៍ថា កូរ៉េខាងត្បូងកំពុងពិភាក្សាជាមួយអ្នកផលិតវ៉ាក់សាំង mRNA មានដូចជា Pfizer និង Moderna ដើម្បីជាមូលដ្ឋានផលិតវ៉ាក់សាំងការពារកូវីដ-១៩ ស្របពេលដែលប្រទេសបានផលិតវ៉ាក់សាំង AstraZeneca, Novavax និង Sputnik V ព្រមទាំងបានធ្វើកិច្ចព្រមព្រៀងសម្រាប់ការផលិតដប និងស្លាកវ៉ាក់សាំង Moderna ។

លោក មូន ជេអ៊ីន បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការផលិតវ៉ាក់សាំងរបស់ប្រទេស ស្របពេលពេលបច្ចុប្បន្នជំងឺកូវីដ-១៩ បម្លែង Delta កំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេស ដែលមានការឆ្លងថ្មីរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ បច្ចុប្បន្នមានប្រជាជនចំនួន ៧,៤ លាននាក់ ឬស្មើនឹង ១៤,៣% ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម