អង្គការសុខភាពពិភពលោក ប្រកាសជំងឺអុតស្វា ជាគ្រោះអាសន្ន

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី25 ខែកក្កដា ឆ្នាំ2022 ម៉ោង 7:34 នាទី ល្ងាច

លោក ធីដ្រូស អាដហាណុម ជីប្រេស៊ុស (Tedros Adhanom Ghebreyesus) នាយកនៃអង្គការសុខភាពពិភពលោក (WHO) បានផ្តល់សេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីក្រុមអ្នកជំនាញសុខភាពសាធារណៈ លើកឡើងអំពី​ការ​រាតត្បាត​នៃ​ជំងឺ​អុត​ស្វា ហើយបានចេញ​ប្រកាស​ថា ជំងឺ​អុត​ស្វា​ ជាគ្រោះអាសន្នសម្រាប់ជាសកល  ដោយ​ត្រូវ​បាន​ចាត់​ទុកជាកម្រិតគ្រោះថ្នាក់ ​ បន្ទាប់​ពី​មាន​អ្នក​ឆ្លង​ជាង ១៦.០០០ នាក់ ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ចំនួន ៧៥ ជុំវិញ​ពិភពលោក និងស្លាប់ ៥ នាក់នៅអាហ្វ្រិក ។

ប្រទេសដែលឆ្លងច្រើនបំផុត មាន អង់គ្លេស ៣០០ នាក់ អេស្ប៉ាញ ១៥៦ នាក់ ព័រទុយហ្គាល់ ១៣៨ នាក់ កាណាដា ៥៨ នាក់ និង អាល្លឺម៉ង់ ៥៧ នាក់ ។ ក្រៅពីប្រទេសអឺរ៉ុប មានអាមេរិកខាងជើង អាហ្សង់ទីន អូស្ត្រាលី ម៉ូរ៉ុកកូ និង សហរដ្ឋអារ៉ាប់ អេមីរ៉ាត់ ថៃ ញូវហ្សឺលែន កូរ៉េខាងត្បូង តៃវ៉ាន់ និងឥណ្ឌា ។

សម្រាប់ប្រទេសដែលមានជំងឺអុតស្វាប្រចាំតំបន់តែម្តង គឺ កាមេរូន សាធារណរដ្ឋអាហ្វ្រិកកណ្តាល កុងហ្គោ លីប៊ី នីហ្សេរីយ៉ា សេរ៉ាលីអូន ហ្គាបុង អាយវ័រីខូស ហ្គាណា (ជួបក្នុងសត្វ) រយៈពេល ៥ ខែដំបូង ឆ្នាំ ២០២២ មានមនុស្សស្លាប់ ៦៦ នាក់ ។

ប្រទេសនីហ្សេរីយ៉ា ហាមទិញ-លក់ សាច់សត្វព្រៃ

រដ្ឋាភិបាលនីហ្សេរីយ៉ា បានហាមទិញ-លក់ សាច់សត្វព្រៃ ដើម្បីជួយទប់ស្កាត់ការរាលដាលជំងឺអុតស្វា ។ សាច់​សត្វព្រៃ​ដែល​ហាម​​នេះ ​មាន ស្វា ប្រចៀវផ្លែឈើ, កណ្តុរ និងពស់ ជាដើម ។

 

អាការក្នុងខ្លួន

អ្នកជំងឺនឹងបង្ហាញឲ្យដឹងនៅប្រមាណ ១២ ថ្ងៃ ។ អាការដំបូងៗមានច្រើនយ៉ាង ដូចជា ក្អក រងារញាក់ ឈឺក្បាល ឈឺក ហើម ឈឺខ្នង ឈឺសាច់ដុំ កូនកណ្តុររីកធំ អស់កម្លាំង និងងងុយគេង ។

ជំងឺអុតស្វា អាចឆ្លងបាននៅពេលមកជិតអ្នកដែលមានមេរោគ ។ មេរោគចូលទៅក្នុងខ្លួនតាមរយៈស្នាមប្រេះនៅលើស្បែក ប្រព័ន្ធផ្លូវដង្ហើម ឬតាមរយៈភ្នែក ច្រមុះ ឬមាត់ ។

មនុស្សមានជំងឺនេះ ភាគច្រើនមានរោគសញ្ញាស្រាល ជួនកាលវាស្រដៀងនឹងរោគសញ្ញានៃជំងឺ chickenpox ហើយវាបាត់ដោយឯកឯង ក្នុងរយៈពេលពីរ-បីសប្តាហ៍  តែអត្រាមរណភាពខ្ពស់បំផុតគឺក្នុងចំណោមកុមារតូចៗ ដែលអាចខ្ពស់ដល់ 10% ។

បច្ចុប្បន្ន​នេះ​មិន​ទាន់​មានវិធី​ព្យាបាល​ជំងឺអុត​ស្វា​នៅឡើយ​ទេ ប៉ុន្តែគេអាចគ្រប់គ្រង​ដោយ​ការ​ការពារ​ការចាក់វ៉ាក់សាំងអុតស្វាយ ដោយបានទទួលផល ៨៥% ក្នុងការការពារបានជំងឺអុតស្វា ។ ប្រទេសអេស្ប៉ាញត្រូវបានគេរាយការណ៍ថា កំពុងរៀបចំដើម្បីបញ្ជាទិញវ៉ាក់សាំងការពាររាប់ពាន់ដូស ដើម្បីការពារនឹងជំងឺអុតស្វានេះ ។  អ្នកជំនាញជឿថា ការចាក់វ៉ាក់សាំងបន្ទាប់ពីការប៉ះពាល់នឹងអ្នកជំងឺអុតស្វា អាចជួយការពារជំងឺនេះបាន ឬអាចធ្វើឱ្យបន្ថយភាពធ្ងន់ធ្ងរបាន ។

 

ប្រជាជនកម្ពុជា បើចេញទៅបរទេស៖

ប្រជាជនកម្ពុជាបើចេញទៅបរទេស គួរតាមដានព័ត៌មានឲ្យដិតដល់ និងគួរប្រយ័ត្ន ដូចតទៅ ៖

  • ជៀសវាងការទាក់ទងជាមួយសត្វពាហនៈ រួមទាំងសត្វកកេរ ដូចជាសត្វកណ្ដុរ កំប្រុក ប្រភេទសត្វស្វា ។ ប្រសិនបើអ្នកប៉ះពាល់សត្វ ចូរលាងដៃជាមួយសាប៊ូ និងទឹក ហើយ​បន្ទាប់​ពី​ត្រឡប់​មក​ពី​ប្រទេស​ដែល​មាន​ជំងឺ​អុតស្វា ដើម្បីសង្កេតមើលរោគសញ្ញា ប្រសិនបើអ្នកមានអាការមិនប្រក្រតីណាមួយដូចជា ក្អក គ្រុនក្តៅ កន្ទួលលើមុខ ដៃ និងជើង សូមស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ និងជូនដំណឹងអំពីប្រវត្តិនៃការធ្វើដំណើរ ។
  • លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬជែលអាល់កុល រលាស់របស់របរផ្ទាល់ខ្លួនទាំងអស់ ហើយកុំចែករំលែកជាមួយអ្នកដទៃ ជៀសវាងការយកដៃប៉ះមុខ ភ្នែក ច្រមុះ មាត់ ញ៉ាំអាហារ ។ល។
  • ជៀសវាងការប៉ះពាល់ជាមួយមុខរបួស ឈាម និងកូនកណ្តុររបស់សត្វ ឬបរិភោគសាច់ដែលមិនឆ្អិន និងជៀសវាងការប៉ះពាល់ ដូចជាទឹកមាត់ តំណក់ទឹក ឬទឹករងៃពីមនុស្សដែលសង្ស័យថាមានជំងឺ ទោះបីជាមានឱកាសតិចតួចក៏ដោយ។ ប៉ុន្តែ​វា​អាច​កើតឡើង​តាមរយៈ​ទំនាក់ទំនង​ផ្លូវដង្ហើម ឬស្បែកដែលមានពងបែក ៕

 

ប្រភពពី bbc

by Mara

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម