រឿងកំពុងកក្រើក ! តារាម៉ូដែលដ៏ស្រស់ស្អាត និងជាសេដ្ឋីនី ត្រូវអតីតស្វាមីស...

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី25 ខែកុម្ភៈ ឆ្នាំ2023 ម៉ោង 7:15 នាទី ល្ងាច

ដោយ សូរ្យសែង៖

អេប៊ី ឆយ (Abby Choi) ជាតារាម៉ូដែលដ៏ស្រស់ស្អាត អាយុ ២៨ ឆ្នាំ ជនជាតិចិនហុងកុង ជានារីដ៏មានឥទ្ធិពលមួយរូប ត្រូវអតីតស្វាមីស.ម្លា.ប់យ៉ាងព្រៃ.ផ្សៃ ហាន់ជាកង់ៗ ញាត់ចូលទូទឹកក ក្រោយរកឃើញជាច្រើនថ្ងៃ ។

នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ រឿងនេះបានផ្ទុះកក្រើកលើបណ្តាញសង្គម ឃើញទង្វើដ៏ឃោ.រ.ឃៅរបស់អតីតសា្វមី តែបន្ទាប់ពីគេចខ្លួន ត្រូវសមត្ថកិច្ចតាមចាប់បាន ក្រោយប៉ុន្មានថ្ងៃ ។ អេប៊ី បាត់ខ្លួនតាំងពីថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២៣ ។

ប៉ូលិសបានចូលទៅឆែកឆេរក្នុងផ្ទះរបស់អតីតប្តីរបស់នាង ប្រទះឃើញបំណែករាងកាយមនុស្ស អវយវៈ ក្បាល ញាត់ចូលក្នុងទូទឹកក គេប្រទះឃើញអត្តសញ្ញាណប័ណ្ណរបស់នាង អេប៊ី រួមទាំងកាតធនាគារ ។

ប៉ូលិសបានសន្និដ្ឋានថា ឃាតកម្មនេះ អាចបណ្តាលមកពីវិវាទរឿងប្រាក់ជាច្រើនម៉ឺនលានដុល្លារហុងកុង ជាមួយអតីតស្វាមី និងគ្រួសាររបស់គេ ។

នាង អេប៊ី ជាម្ចាស់អចលនទ្រព្យជាច្រើនកន្លែង រួមទាំងក្រុមហ៊ុនជាច្រើនទៀត មានទុនប្រមាណជាង ១០០ លានដុល្លារហុងកុង  ៕

 

រូបភាព  Instagram: xxabbyc

ប្រភព The Star.com


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម