សម្តេចតេជោ ហ៊ុន សែន៖ ប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់ គឺអាណាធិបតេយ្យ, បើគិតតែពីការអនុវត្តច្បាប់ដោយមិនបើកសេរីភាពគឺផ្ដាច់ការ អញ្ចឹងវាត្រូវអមដំណើរជាមួយគ្នារវាងប្រជាធិបតេយ្យនិងនីតិរដ្ឋ»

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី06 ខែមិថុនា ឆ្នាំ2023 ម៉ោង 10:07 នាទី ព្រឹក

អត្ថបទ សាវុឌ្ឍ៖

«យើងកំពុងតែដំណើ រការប្រជាធិបតេយ្យនីតិរដ្ឋ... ប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់ គឺអាណាធិបតេយ្យ បើគិតតែពីកា អនុវត្តច្បាប់ដោយមិនបើកសេរីភាពគឺផ្ដាច់ការ ។ សម្តេចតេជោបានថ្លែងក្នុងពិធីអញ្ជើញសម្ពោ ធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រ ឡាបញ្ជី សិស្សអាជ្ញាសាលា និង សិស្សសារការី ចំនួន ១,៨៣៥នាក់ ។

សម្តេចតេជោបានមានប្រសាសន៍ថា «យើងកំពុងតែដំណើរការប្រជាធិបតេយ្យនីតិរដ្ឋ ត្រូវចាំឱ្យច្បាស់អាពីរហ្នឹង។ ប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់ គឺអាណាធិបតេយ្យ, បើគិតតែពីការអនុវត្តច្បាប់ដោយមិនបើកសេរីភាពគឺផ្ដាច់ការ អញ្ចឹងវាត្រូវអមដំណើរជាមួយគ្នារវាងប្រជាធិបតេយ្យនិងនីតិរដ្ឋ» ។

សម្តេចតេជោបន្តថា នៅលើពិភពលោកក៏គេកំពុងធ្វើអាហ្នឹងដែរ ត្រូវឱ្យមានការគោរពច្បាប់ពិភពលោក គឺគោរពច្បាប់ផ្អែកលើច្បាប់ បើមិនផ្អែកលើច្បាប់ ផ្អែកលើកម្លាំងវាមិនវ៉ៃគ្នាពេញពិភពលោក។ នៅក្នុងប្រទេសនីមួយៗ បើមិនមានច្បាប់គ្រប់គ្រាន់ទេ អ្នកខ្លាំងទៅបំពាននាក់ខ្សោយវានឹងកើតឡើង ។ វាត្រូវដំណើរទៅជាមួយគ្នាជាមួយនឹងការរក្សាសន្តិភាពឲ្យខានតែបាន យើងចាប់ផ្ដើមលំបាកណាស់ទម្រាំបានសន្តិភាពទម្រាំបានប៉ុណ្ណេះ!


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម