សម្តេចតេជោ ហ៊ុន សែន «ខ្ញុំមិនធ្វើសត្រូវជាមួយលុយទេ»

ព័ត៌មានសង្គមថ្ងៃពុធ ទី07 ខែមិថុនា ឆ្នាំ2023 ម៉ោង 8:49 នាទី ព្រឹក

 ដោយ តារារិទ្ធ៖ 

នៅព្រឹកថ្ងៃទី ៧ មិថុនា ២០២៣ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា «សម្ដេចមិនធ្វើសត្រូវជាមួយនឹងលុយទេ ឱ្យតែអ្នកណាឲ្យ គឺទទួលយកទាំង អស់ដើម្បីយកមកអភិវឌ្ឍន៍ប្រទេស»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ- បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ ។

សម្ដេចតេជោបានមានប្រសាសន៍ថា «សម្ដេចមិនធ្វើជាសត្រូវជាមួយនឹងលុយទេ ដូច្នេះឲ្យតែអ្នកណាឲ្យ គឺយកទាំងអស់ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ»។

សម្តេចបានបន្តថា ការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គនាពេលនេះ ចំណាយអស់ជាង ២៣២ លានដុល្លារ ប៉ុន្តែបើមិត្តចិនយល់ថា គួរផ្តល់ជំនួយឲ្យកម្ពុជា នោះអាច ៥០លានដុល្លារ ឬ១០០ លានដុល្លារគឺយើងទទួល ។

សម្តេចបានថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតចិនថា ឃើញកម្ពុជាមានលុយធ្វើស្ពាន សូមកុំផ្តាច់ជំនួយពីកម្ពុជា!


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម