កូនចៅលោក ថាក់ ស៊ីន នាំគ្នាសរសេរស្លាកធំៗនៅមាត់ទ្វារគេហដ្ឋាន «Welcome Home»

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី17 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 7:34 នាទី ល្ងាច

សូរ្យសែង

នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ អ្នកកាសែរាយការណ៍ព័ត៌មានពីគេហដ្ឋាន របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី ដែលនឹងត្រូវដោះលែងនៅថ្ងៃទី១៨ ខែកុម្ភៈ ថា ក្រុមគ្រួសាររបស់គាត់ មានលោក ផានថងថេ ស៊ីណាវ៉ាត្រា លោកស្រី ភីនថងថាន ស៊ីណាវ៉ាត្រា លោក លោកស្រី ផេតថងថាន ស៊ីណាវ៉ាត្រា កូនៗ ចៅៗ បាននាំគ្នាសរសេរស្លាកធំៗនៅមាត់ទ្វារគេហដ្ឋាន ​ស្វាគមន៍​លោក​ ថាក់ស៊ីន ។

អ្នកកាសែត បានសួរទៅលោកស្រី ផេតថងថាន ឬ អ៊ុងអ៊ីង ថា តើលោក ថាក់ស៊ីន នឹងត្រឡប់មកផ្ទះនៅពេលណា ? អ្នកស្រីឆ្លើយថា «ខ្ញុំក៏ចង់រង់ចាំបញ្ជាក់ពេលវេលាដែរ ប៉ុន្តែខ្ញុំមិនប្រាកដទេ» ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម