ទួរគីរឹបអូសប្រាក់ដុល្លារក្លែងក្លាយ ១.០០០ លានដុល្លារ មុនបញ្ជូនទៅអាហ្វ្រិក

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី11 ខែមិថុនា ឆ្នាំ2023 ម៉ោង 8:31 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

កងកម្លាំងសន្តិសុខរបស់ប្រទេសទួរគី បានរឹបអូសដុល្លារក្លែងក្លាយចំនួន ១.០០០ លានដុល្លារនៅទីក្រុងអ៊ីស្តង់ប៊ុល និងបានចាប់ឃាត់ខ្លួនមនុស្សជនសង្ស័យ ៦ នាក់ មានជនជាតិហ្គាណា ១ នាក់ ជនជាតិស៊ុយអ៊ែដ ៣ នាក់ និងទួរគី ២ នាក់ ។

បានរាយការណ៍ថា ក្រដាស​ប្រាក់​ក្លែងក្លាយ​ទាំង​នេះ​មាន​បំណង​ផ្ញើ​ទៅ​ប្រទេស​នៅ​អាហ្វ្រិក ។ ប៉ូលិសឆ្មក់ចូលផ្ទះ​ជន​សង្ស័យ​ទាំង​អស់ ហើយ​បាន​រឹបអូស​លុយ និង​គ្រឿងអលង្ការ​ដែល​ពួកគេ​រក​ឃើញ​ ។

នេះ​បើ​តាម​ការិយាល័យ​អភិបាល​ក្រុង​អ៊ីស្តង់ប៊ុលថា ការ​រឹបអូស​លុយ​ក្លែងក្លាយ​គឺ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទួរគី ៕

ប្រភព matichon


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម