លោក ប្រាយុទ្ធ សុំចូលនិវត្តន៍ពីនយោបាយ និងលាចេញពីគណបក្សរួមថៃសាងឆាត

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី11 ខែកក្កដា ឆ្នាំ2023 ម៉ោង 6:35 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

នៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១១ ខែកក្កដា ព័ត៌មានពីកាសែតក្នុងស្រុកថៃបានរាយការណ៍ថា គណបក្សរួមថៃសាងឆាត បានបង្ហោះនៅលើ Facebook ថា ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា បានសុំចូលនិវត្តន៍ពីនយោបាយហើយ និងលាលែងពីសមាជិកភាពពីគណបក្ស​ដែរ ។

លោក ប្រាយុទ្ធ ពោលថា «ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ជាមួយ​គណបក្ស​ដើម្បី​ជួប​ជាមួយ​ប្រជាជន​ទូទាំង​ប្រទេស ខ្ញុំ​បានសំឡេង​គាំទ្រ​ច្រើន​លើសលប់​ពី​សមាជិក​បក្ស និង​ប្រជាពលរដ្ឋ ខ្ញុំមានអារម្មណ៍យល់ការអាណិតអាសូរ និងទំនុកចិត្តលើខ្ញុំទាំងអស់គ្នា ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ ហើយនេះជាបទពិសោធន៍ដែលខ្ញុំមិនអាចបំភ្លេចបាន» ។

​ក្នុង​នាមខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី និង​រដ្ឋាភិបាល ​បាន​ធ្វើ​ដើម្បី​ជាតិ និង​ប្រជាជន​ក្នុង​រយៈពេល ៩ ឆ្នាំ​កន្លះ​កន្លង​មក​នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលបន្ទាប់នឹងបន្តអភិវឌ្ឍ ។

«ចាប់ពីពេលនេះតទៅ ខ្ញុំសូមប្រកាសចូលនិវត្តន៍ពីនយោបាយ ដោយការលាលែងពីគណបក្សរួមថៃសាងឆាត ហើយ​សុំឲ្យប្រធាន​បក្ស នាយក​ប្រតិបត្តិ និងសមាជិកបក្ស បានធ្វើសកម្មភាពនយោបាយប្រកបដោយមនោគមវិជ្ជារឹងមាំ ការពារស្ថាប័នជាតិ សាសនា និងព្រះមហាក្សត្រ និងបន្តថែរក្សាប្រជាជនថៃ ហើយ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ជឿជាក់​និង​គាំទ្រ​ការងារ​របស់​គណបក្សរួមថៃសាថឆាត» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម