ប្រធានសភា និងសមាជិកសភាសិង្ហបុរីលាលែង ក្រោយចាប់បាន «សហាយស្មន់» ជាមួយគ្នា

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី18 ខែកក្កដា ឆ្នាំ2023 ម៉ោង 9:23 នាទី ព្រឹក

   ដោយ សូរ្យរិទ្ធ៖   

នេះជារឿងអាស្រូវចុងក្រោយបំផុត ដែលអង្រួនរូបភាពសស្អាតរបស់សិង្ហបុរី នៅពេលដែលប្រធានរដ្ឋសភា និង សមាជិក​សភា​ស្ត្រី​ពី​បក្ស​កាន់​អំណាច​លាលែង​ពី​តំណែង​ជុំវិញ​រឿង​ស្នេហា ។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីប្រទេសសិង្ហបុរីកាលពីថ្ងៃទី 17 ខែកក្កដាថា នាយករដ្ឋមន្ត្រី លី ស៊ាន ឡុង (Lee Hsien Loong) មេដឹកនាំសិង្ហបុរីបាននិយាយថា លិខិតលាលែងពីតំណែង ប្រធានសភានីតិបញ្ញត្តិជាតិ របស់លោក តាន់ ឈួន ជីន (Tan Chuan-jin) និងការលាលែងពីសមាជិកសភារបស់លោកស្រី ឆឹង លី ហ៊ុយ(Cheng Li-hui) និងការលាចេញពីសមាជិកសភារបស់លោកស្រី ឆឹង លី-ហ៊ុយ (Cheng Li-hui) ពីគណបក្សសកម្មភាពប្រជាជន (PAP) ដែលជាគណបក្សកាន់អំណាចរបស់ប្រទេសសិង្ហបុរីផងដែរ ។

មេដឹកនាំ​សិង្ហ​បុរី​បាន​និយាយ​បន្ត​ទៀត​ថា «បុគ្គលទាំងពីរមានទំនាក់ទំនងគ្នាមិនសមរម្យ» ហើយបានទទួលការព្រមានផ្ទាល់ខ្លួនកាលពីខែកុម្ភៈម្តងហើយ បន្ទាប់ពីបានដឹងអំពីបញ្ហានេះ។ ទោះជាយ៉ាងណាលោក តាន់ និងលោកស្រី ឆឹង មិនបានបញ្ឈប់ឥរិយាបថបែបនេះនោះទេ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២០ ។

តាន់ អាយុ 54 ឆ្នាំ ដែលរៀបការស្របច្បាប់ និងមានកូនពីរនាក់ ហើយ ឆឹងអាយុ 47 ឆ្នាំមិនទាន់រៀបការ។ ការលា លែងពីតំណែងរបស់គាត់នឹងមិនមានប្រសិទ្ធភាពទេ រហូតដល់រដ្ឋសភាប្រជុំដើម្បីរើសប្រធានថ្មី។

រឿង​អាស្រូវ​ដែល​បាន​កើត​ឡើង​គឺ​ពិត​ជា​អ៊ីចឹងមែន វាធ្វើឲ្យប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មុខ​មាត់​របស់​គណបក្ស​ PAP ដែលបានកាន់តំណែងរដ្ឋាភិបាលសិង្ហបុរីផ្តាច់មុខអស់រយៈពេល 64 ឆ្នាំមកហើយ ហើយតែងតែត្រូវបានចាត់ទុកថាជា «រដ្ឋាភិបាលស្មោះត្រង់ ដៃស្អាត» ។ ចំណែកការបោះឆ្នោតសកលថ្មីរបស់សិង្ហបុរី ត្រូវបានគ្រោងនឹងកើតឡើងមិនលើសពីខែវិច្ឆិកា ឆ្នាំ 2025 នោះឡើយ ហើយភាគីជាច្រើនជឿយល់ថា មេដឹកនាំសិង្ហបុរី ដែលបច្ចុប្បន្នមានអាយុ 71 ឆ្នាំនឹងចូលនិវត្តន៍ ៕

ប្រភព AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម