លោក ថាក់ស៊ីន នឹងវិលត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី ១០ សីហា

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី28 ខែកក្កដា ឆ្នាំ2023 ម៉ោង 10:20 នាទី ព្រឹក

ដោយ ម៉ារ៉ា៖

អាខោនហ្វេសប៊ុកឈ្មោះ Ing Shinawatra របស់លោកស្រី ផេតថងថាន ឈីនវ៉ាត់ ហៅ អ៊ុងអ៊ីង កូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ឈីនវ៉ាត់ មកពីគណបក្សភឿថៃ បានផុសខ្លឹមសារថា ឪពុករបស់ខ្លួន ថាក់ស៊ីន នឹងធ្វើដំណើរតាមយន្តហោះមកព្រលានដនមឿង ត្រឡប់មកប្រទេសថៃវិញក្នុងថ្ងៃទី ១០ សីហា ឆ្នាំ ២០២៣ ។

កាលពីពេលថ្មីៗនេះ ប៉ូលិសថៃបាននិយាយថា ប្រសិនលោក ថាក់ស៊ីន វិលត្រឡប់មកវិញ នឹងត្រៀមស្វាគមន៍ ក្នុងដំណើរក្តីផ្លូវច្បាប់ ក្នុង​ករណី​ដែល​ជន​ជាប់​ចោទ​ក្រោម​ដីកា​ចាប់​ដាក់​ពន្ធនាគារ​ចូល​ប្រទេស​ថៃ ដោយយន្តហោះដឹកអ្នកដំណើរ ចុះចតនៅអាកាសយានដ្ឋាន ដនមឿង ឬអាកាសយានដ្ឋានសុវណ្ណភូមិ ។

លោក ថាក់ស៊ីន កើតនៅថ្ងៃទី ២៦ កក្កដា ឆ្នាំ ១៩៤៩ (អាយុ ៧៤ឆ្នាំ) ជាកូនទី ២ ក្នុងចំណោមបងប្ងូណ ១០ នាក់ ។ គាត់មានកូន ៣ នាក់ គឺ ផានថងថេ ឈីនវ៉ាត់, ភិនថងថា ឈិនវ៉ាត់ និង ផេតថងថាន ឈីនវ៉ាត់ ។

គាត់ចាប់ផ្តើមចូលប្រឡូកនយោបាយនៅអាយុ ៣៧ ឆ្នាំ ជាអតីតនាយករដ្ឋមន្ត្រីទី ២៣ ចាប់កាន់តំណែងពីថ្ងៃទី ៩ កុម្ភៈ ២០០១ - ១៩ កញ្ញា ឆ្នាំ ២០០៦ ​។ រដ្ឋប្រហារទម្លាក់គាត់នៅថ្ងៃទី ១៩ កញ្ញា ២០០៦ មានទ្រព្យសម្បត្តិ ៧៦.០០០ លានបាត ។ ធ្លាប់ធ្វើដំណើរត្រឡប់មកប្រទេសថៃនៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០០៨ ហើយថ្មីៗនេះ នៅថ្ងៃទី ២៦ កក្កដា ឆ្នាំ ២០២៣ បានប្រកាសវិលត្រឡប់មកប្រទេសវិញ នៅថ្ងៃទី ១០ សីហា ២០២៣ ក្រោយនិរទេសពីប្រទេស ១៧ ឆ្នាំ ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម