ឧក្រិដ្ឋកម្មរើសអើងពូជសាសន៍អាស៊ីនៅក្នុងសហរដ្ឋអាមេរិកកើនឡើង ១៥០% បានបណ្តាលឲ្យជនជាតិអាស៊ី នាំគ្នាទិញកាំភ្លើងការពារខ្លួន

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី22 ខែមិីនា ឆ្នាំ2021 ម៉ោង 9:53 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ការ​ផ្ទុះឡើង​នៃជំងឺកូវីដ-១៩ នេះ បានជំរុញឱ្យមានការលក់កាំភ្លើងកើនឡើងនៅសហរដ្ឋអាមេរិកនេះបើយោងតាមសមាគមពាណិជ្ជកម្មជាតិអាមេរិកសម្រាប់ឧស្សាហកម្មអាវុធ លទ្ធផលនេះបានធ្វើឱ្យអ្នកទិញកាំភ្លើងជាង ៨,៤ លាននាក់ និង ៣៩,៦៩ លានដើម នៅក្នុងការលក់កាំភ្លើងសរុបក្នុងឆ្នាំ ២០២០ ។

ហេតុដូច្នេះហើយ ទើបស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹង ដលើពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋ ចូរប្រុងប្រយត្នពីឧក្រិដ្ឋកម្មការរើសអើងពូជសាសន៍នៅក្នុងសហរដ្ឋអាមេរិក ។

ទោះយ៉ាងណា នៅដើមឆ្នាំ ២០២០ មានអ្នកទិញកាំភ្លើងជនជាតិអាស៊ីមិនដល់ ៤% ផង ប៉ុន្តែជិតមួយឆ្នាំក្រោយមក ជនជាតិអាស៊ីនៅសហរដ្ឋអាមេរិកបានរងគ្រោះដោយសារការរើសអើងជាតិសាសន៍ ដែលត្រូវបានគេស្តីបន្ទោសចំពោះការផ្ទុះឡើងនៃវីរុសកូរ៉ូណា ។

ឧក្រិដ្ឋកម្មពីការស្អប់ខ្ពើមចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ី បានកើនឡើង ១៤៩%ក្នុងឆ្នាំ ២០២០ ស្របពេលដែលឧក្រិដ្ឋកម្មទូទៅបានធ្លាក់ចុះ ៧% វិញ ពីការសិក្សាស្ទង់មតិរបស់តម្រួតដោយសកលវិទ្យាល័យកាលីហ្វ័រនៀ សាន់​បឺណា​ឌីណូ ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ឧក្រិដ្ឋកម្មពីការស្អប់ខ្ពើមពូជសាសន៍មានការកើនឡើងនៅក្នុងខែមីនា និងខែមេសាឆ្នាំ ២០២០ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩​ ហើយឥរិយាបថអវិជ្ជមានចំពោះប្រជាជនអាស៊ី ដែលពាក់ព័ន្ធនឹងការរាតត្បាតនៃមេរោគ បានជំរុញឱ្យប្រជាជនអាស៊ីផ្លាស់មកទិញអាវុធកាន់តែច្រើនឡើងៗ ។

លោក ជីម្មី គង់ (Jimmy Kong) ម្ចាស់ហាងលក់កាំភ្លើង Jimmy's Sport Shop នៅញូវយ៉កបាននិយាយថា ជនជាតិអាមេរិកាំងកាត់អាស៊ី បានទិញកាំភ្លើងកាន់តែច្រើន ចំពេលមានឧក្រិដ្ឋកម្មភាពស្អប់ខ្ពើមរសើអើងកាន់តែខ្លាំងឡើង បន្ទាប់ពីការផ្ទុះឡើងនៃវីរុសនេះ និងមិនដែលមានវប្បធម៌កាន់កាំភ្លើងនៅក្នុងសហគមន៍អាស៊ីទេ ។

មិនត្រឹមតែហាង Jimmy’s តែមួយប៉ុនណោះទេ ហាងផ្សេងទៀត ដូចជា​ Poway Weapons & Gear ក្នុងរដ្ឋខាលី​ហ្វ័រនៀ ក៏មានជនជាតិអាស៊ីកាត់អាមេរិកាំងទិញ កើនដល់ ២០% ក្នុងឆ្នាំកន្លងមក ។ ហាង Towers Armory ក៏មានជនជាតិអាស៊ី ៥-៦ នាក់ក្នុងមួយថ្ងៃមកទិញកាំភ្លើង ។  ហាង Wade’s Eastside Guns ក្នុងរដ្ឋវ័រស៊ីងតុន ក៏ដូចគ្នា ក្រោយរោករាតត្បាត ការទិញអាវុធបានកើនឡើង ។ លោក ដេវីដ លីវ ម្ចាស់ហាងលក់កាំភ្លើង Arcadia Firearm & Safety ក្នុងរដ្ឋខាលីហ្វ័រនៀ ក៏បាននិយាយថា  កាលពីសប្តាហ៍កន្លងទៅ អ្នកទិញកាំភ្លើងជនជាតិអាស៊ីបាននិយាយថា ឧក្រិដ្ឋកម្មពូជសាសន៍អាស៊ីកាត់អាមេរិកាំងបានកើនឡើងខ្ពស់ ដូច្នេះតម្រូវឲ្យយើងរកឧបករណ៍ការពារខ្លួនដោយខ្លួន​ឯង ៕

រូបថត GEORGE FREY / AFP

ប្រភពពីវេបសាយ posttoday

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម