សោកនាដកម្ម ផ្ទុះឃ្លាំងកាំជ្រួច នៅខេត្តណារ៉ាធីវ៉ាត ប្រទេសថៃ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី30 ខែកក្កដា ឆ្នាំ2023 ម៉ោង 5:57 នាទី ល្ងាច

ដោយ ម៉ារ៉ា៖

ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ របាយការណ៍ព័ត៌មាន មានការផ្ទុះ «ឃ្លាំងកាំជ្រួច» បណ្តាលឲ្យឆេះនៅស្រុកស៊ុង៉ៃកូ ខេត្តណារ៉ាធីវ៉ាត ប្រទេសថៃ បានសម្លាប់មនុស្ស ១១ នាក់ របួសជាង ១០០ នាក់ ផ្ទះ 300 ខ្នងត្រូវបានបំផ្លាញ។

ទំព័រហ្វេសប៊ុក Su-ngai Kolok ជូនដំណឹងថា ​សាច់ញាតិ​ដែល​បាត់​ខ្លួន​ ឲ្យជៀសវាងការស្វែងរកដោយខ្លួនឯង ព្រោះ​អាច​បង្ក​គ្រោះថ្នាក់ និង​រារាំង​ដល់​ការងារ​របស់​មន្ត្រី​ ។

ផ្ទះ និង​ហាង​លក់​ទំនិញ​ក្នុង​ផ្សារ​ត្រូវ​បាន​បំផ្លាញ នៅតាមផ្លូវពោរពេញដោយដែកអេតចាយ ក្បឿង និងកញ្ចក់ខូចដោយសារការផ្ទុះ រថយន្ត​ដែល​នាំ​ចូល​ជា​ច្រើន​គ្រឿង​រង​ការ​ខូច​ខាត ។

នៅថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2023 នេះ ក្រុមជួយសង្គ្រោះ រួមជាមួយយោធា និងក្រុម EOD នឹងស្វែងរកសាកសពបន្ថែមទៀតរហូតមកដល់ពេលនេះ៕

ប្រភពពី naewna + Thairath


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម