«ព្យុះ​បង្ក្រាបអំពើ​ពុករលួយផ្នែកពេទ្យ​»នៅប្រទេសចិន កំពុងកក្រើក

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី27 ខែសីហា ឆ្នាំ2023 ម៉ោង 10:30 នាទី ព្រឹក

  បកប្រែពី mgronline  

  ដោយ សូរ្យរិទ្ធ៖   

ចាប់តាំងពីពាក់កណ្តាលខែកក្កដាកន្លងមកនេះ រដ្ឋាភិបាលកណ្តាលចិន បានប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផ្នែកសុខាភិបាល ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍​ គឺចាប់តាំងពីដើមខែសីហាមក មានរបាយការណ៍នៃការបណ្តេញចេញ និងការចាប់ខ្លួនវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យស្ទើរតែរាល់ថ្ងៃនៅលើទំព័រព័ត៌មានរបស់ប្រទេសចិន ។

ក្នុង​ការ​បោសសម្អាតរបស់​រដ្ឋាភិបាល​ចិន​លើក​នេះ គឺ​ត្រួតពិនិត្យ​មើល​ឧស្សាហកម្ម​វេជ្ជសាស្ត្រ​ តាំងពី​ដំណាក់កាលទិញឱសថចូលមន្ទីរពេទ្យ ការទិញឧបករណ៍ និងបរិក្ខារពេទ្យពីភ្នាក់ងារផ្សេងៗ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកមន្ទីរពេទ្យដែលពាក់ព័ន្ធនឹងផ្នែកលទ្ធកម្ម និងហិរញ្ញវត្ថុ។ល។ ជាមួយនឹងសកម្មភាពប្រឆាំងអំពើពុករលួយនៅក្នុងសហគមន៍វេជ្ជសាស្ត្រ «ត្រួតពិនិត្យបុគ្គលដែលមានតំណែងសំខាន់» ។

យោងតាមព័ត៌មានចេញផ្សាយកាលពីថ្ងៃទី 17 ខែសីហា យ៉ាងហោចណាស់ប្រធានមន្ទីរពេទ្យ និងលេខាធិការគណបក្សចំនួន 184 នៅទូទាំងប្រទេសកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយ​បុគ្គលិក​ពេទ្យ​យ៉ាង​ហោច​ណាស់​១០​នាក់​បាន​ប្រគល់ខ្លួន។ តាមដែលគេដឹង គេ​និយាយ​ថា ​អ្នក​ជំនាញ​ពេទ្យ​ដែល​ត្រូវត្រួត​ពិនិត្យ​អាច​មាន​លើស​ពី ​២០០​នាក់​ ។

ការ​បង្ក្រាប​អំពើ​ពុក​រលួយលើក​នេះ ប្រជាជន​ចិន​ហៅ​ថា​ ​«ព្យុះ​ប្រឆាំង​អំពើ​ពុក​រលួយ​ដ៏ធំក្នុង​វិស័យ​វេជ្ជសាស្រ្ដ» ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ការធានារ៉ាប់រងសុខភាពជាតិរបស់ប្រទេសចិនបានរកឃើញការពុករលួយផងដែរ អ្នក​គ្រប់​គ្រង​មួយ​ចំនួន​ក្នុង​មុខ​តំណែង​ ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​រួច​ហើយ ហើយ​ខ្លះ​ក៏ត្រូវ​បាន​បណ្ដេញ​ចេញ និងកំពុងស៊ើបអង្កេតជាបណ្តើរៗនូវអនុវិស័យផ្សេងៗ អ្វីដែលបានកើតឡើង «កាន់តែជ្រៅ អ្នកកាន់តែមើលឃើញ» ។

យោងតាមសារព័ត៌មាន China News Weekly ថា អំពើពុករលួយនៅក្នុងប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសចិន គឺផ្តោតជាសំខាន់លើការចែកចាយ និងការទិញឱសថ ការផ្គត់ផ្គង់ឧបករណ៍ លទ្ធកម្មនៃសម្ភារៈប្រើប្រាស់ និងការសាងសង់ មានការចំណាយហួសហេតុដោយមន្ទីរពេទ្យ ។

មុន​នេះ គណៈកម្មាធិការ​កណ្តាល​សម្រាប់​​វិន័យ និង​គណៈកម្មការថែរក្សាជាតិ​បាន​ចេញ​ផ្សាយ​ករណី​នៅមន្ទីរពេទ្យមួយ អំពីការទិញឧបករណ៍វេជ្ជសាស្ត្រដែលគួរមានតម្លៃត្រឹមតែ 15 លានយន់ (2.5 លានដុល្លារ) ត្រូវបានគេដាក់ក្នុងតម្លៃ 35.2 លានយន់ (4.4 លានដុល្លារ) ចំនួនទឹកប្រាក់បន្ថែមគឺ 16 លានយន់ (2,194,784ដុល្លារ) សម្រាប់ការសូកប៉ាន់ និងដាក់ហោប៉ៅនាយកមន្ទីរពេទ្យ ហើយនេះមិនមែនជាករណីតែមួយនោះទេនៅក្នុងប្រទេសចិន មានមន្ទីរពេទ្យជាច្រើនទៀតដែលពុករលួយស្រដៀងគ្នានេះ ។

«អំពើពុករលួយនៅផ្នែកវេជ្ជសាស្រ្តត្រូវបានលាក់កំបាំង វាពិបាកក្នុងការស៊ើបអង្កេត និងចាត់ការ។ ឧទាហរណ៍ ក្រុមហ៊ុនដែលលក់ឧបករណ៍វេជ្ជសាស្ត្រ ឬក្រុមហ៊ុនឱសថបានបង្កើតមូលនិធិស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រ ហើយបានរៀបចំសន្និសីទវេជ្ជសាស្រ្ត ក្នុងគោលបំណងដើម្បីប្រើជាលេសដើម្បីផ្ទេរអត្ថប្រយោជន៍សំណូកដល់បុគ្គលិកពេទ្យយ៉ាងងាយស្រួល ។ ក្រុមហ៊ុនឱសថផ្សេងៗ ចូលចិត្តចំណាយប្រាក់ក្រោមតុជារឿយៗឲ្យចំពោះនាយក និងបុគ្គលិកមន្ទីរពេទ្យ ដើម្បីអនុញ្ញាតឱ្យឱសថរបស់ពួកគេចូលមកមន្ទីរពេទ្យ រួមទាំងមាន​ការ​ក្លែង​បន្លំក្នុងតម្លៃ​ឱសថ​ឡើង​ខ្ពស់ និង​ការ​ក្លែង​បន្លំ​គណនី​ប្រតិបត្តិការ​ ជាដើម»។

មន្ទីរពេទ្យដាក់ស្ទីគ័រនៅច្រកចូល។ ដាស់តឿនគ្រូពេទ្យ និងគិលានុបដ្ឋាយិកាឱ្យស្ថិតក្រោមច្បាប់ មិនត្រូវទទួលយកការតបស្នងពីអ្នកជំងឺ (រូបភាពផ្តល់សិទ្ធិដោយ Baidu Baiker)

មានរបាយការណ៍ស៊ើបអង្កេតការប្រព្រឹត្តពុករលួយផ្នែកវេជ្ជសាស្រ្តនៅក្នុងខេត្តក្វាងទុងថា កាលពីខែឧសភា ដល់ខែកក្កដា ឆ្នាំនេះ ការិយាល័យសវនកម្មជាតិ បានចុះត្រួតពិនិត្យពិសេស លើការទិញ និងប្រើប្រាស់ឱសថ នៃមន្ទីរពេទ្យនានាក្នុងខេត្តក្វាងទុង ។

ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​អំពើ​ពុក​រលួយ​របស់​សហគមន៍​ពេទ្យ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ព្រួយ​បារម្ភ? មូលហេតុ​គឺ​ដោយសារ​ការថែទាំ​សុខភាព ការអប់រំ លំនៅឋាន​គឺជា​កត្តា​ទាក់ទង​ដោយផ្ទាល់​ទៅនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ជាពិសេស​ការ​ព្យាបាល​ជំងឺ​ដែល​បច្ចុប្បន្ន​មាន​តម្លៃ​ខ្ពស់​។ ប្រជាជនចិនទូទៅមិនមានលទ្ធភាពទទួលបានសុខុមាលភាពផ្នែកវេជ្ជសាស្ត្រគ្រប់គ្រាន់ទេ។ មានពាក្យថា 看不起病 អានថា ឃុន ពូជីភីង បកប្រែថា ​គ្មាន​ប្រាជ្ញា​ទៅ​ជួប​គ្រូពេទ្យ ឬ ការ​ចំណាយ​​ទៅលើ​គ្រូ​ពេទ្យវា​ខ្ពស់​ពេក​សម្រាប់​មនុស្ស​ទូទៅ​មិន​អាច​ទទួល​​បាន​ ដូច្នេះ​ហើយ​អំពើ​ពុក​រលួយ​ជា​បញ្ហា​ធំ​ក្នុង​សហគមន៍​ពេទ្យ​ចិន​ដែល​រដ្ឋាភិបាល​ត្រូវតែលុប​បំបាត់ ព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ថ្លៃ​ព្យាបាល​​ឡើង​ខ្ពស់​ពេក​ទេ ការ​ចំណាយ​ពី​ថវិកា​កណ្តាល​ក៏​ត្រូវ​បាន​បំប៉ោង​ផង​ដែរ ដែល​ធ្វើ​ឱ្យ​ខូច​ខាត​យ៉ាង​សម្បើម​ដល់​រដ្ឋាភិបាល។

ក្នុងការបង្ក្រាបអំពើពុករលួយផ្នែកវេជ្ជសាស្រ្តលើកនេះ ប៉ះពាល់ផ្សេងៗ នៅប្រទេសចិនដូចខាងក្រោម៖

- ចាត់ទុកថាការលុបបំបាត់ «ដង្កូវ» ចេញពីប្រព័ន្ធវេជ្ជសាស្ត្រ ផ្លាស់ប្តូរតម្លៃ និងអាកប្បកិរិយារបស់បុគ្គលិកពេទ្យដែលថែទាំសុខភាព និងការស្រាវជ្រាវដែលមានប្រយោជន៍ មិនខ្វល់ពីរបៀបឡើងឋានៈខ្ពស់ ដើម្បីស្វែងរកបណ្តាញពុករលួយ ។

- លុយពុករលួយដ៏ធំដែលរឹបអូសបានដោយរដ្ឋាភិបាល នាំទៅប្រើប្រាស់ក្នុងមធ្យោបាយដែលមានប្រយោជន៍ដល់ការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលសាធារណៈក្នុងប្រទេស

- កាត់ផ្តាច់ «ខ្សែចង្វាក់ខ្មៅ» ដែលក្រុមហ៊ុនឱសថ និងឧបករណ៍វេជ្ជសាស្រ្ដផ្ទេរអត្ថប្រយោជន៍​លុយក្រោមតុ សូកប៉ាន់ទៅបុគ្គលិកពេទ្យ អនុញ្ញាតឱ្យក្រុមហ៊ុនទាំងនេះផ្តល់សេវាល្អដល់មន្ទីរពេទ្យ និងតម្លៃថោក ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់មន្ទីរពេទ្យ និងអ្នកជំងឺ ។

- ស្តារទំនុកចិត្តរបស់ប្រជាជនឡើងវិញ ជំរុញឱ្យមានការជឿនលឿនបន្ថែមទៀតក្នុងកំណែទម្រង់ផ្នែកវេជ្ជសាស្ត្រ កែទម្រង់ប្រព័ន្ធបើកប្រាក់បៀវត្សរ៍របស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាឱ្យបានត្រឹមត្រូវ ការធ្វើឱ្យការព្យាបាលវេជ្ជសាស្រ្តជាបញ្ហានៃការងារសង្គមពិតប្រាកដ មិនមែនជាការស្វែងរកប្រាក់ចំណេញដូចសព្វថ្ងៃនេះទេ។ ប្រជាពលរដ្ឋ​សាមញ្ញ​មាន​ប្រាក់​ទៅ​រក​គ្រូពេទ្យ និង​មាន​លទ្ធភាព​ទទួល​បាន​ការ​ព្យាបាល​ជា​មូលដ្ឋាន ។

មន្តីរមួយកន្លែងនៅចិន បិទ Sticker ហាមគ្រូបពេទ្យ យកលុយក្រោមតុពីអញនកជំងឺ

รงพยาบาลแห่งหนึ่งติดสติกเกอร์ตรงประตูทางเข้า เตือนแพทย์พยาบาลอยู่ในกฎระเบียบไม่รับเงินใต้โต๊ะจากคนไข้ (ภาพจาก ไป๋ตู้ไป๋เคอ)

ការ​បង្ក្រាប​អំពើ​ពុករលួយ​នេះ​ត្រូវ​និយាយ​ថា ​បាន​អង្រួន​សហគមន៍​ពេទ្យ​ជា​ខ្លាំង ពីរបីថ្ងៃមុន នាយកមន្ទីរពេទ្យមួយក្នុងខេត្តក្វាងទុង លោកវេជ្ជបណ្ឌិត Li បានបង្ហោះការអត្ថាធិប្បាយផ្ទាល់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ការប្រឆាំងអំពើពុករលួយនេះ អាចនាំទៅដល់ការដួលរលំនៃប្រព័ន្ធវេជ្ជសាស្ត្រទាំងមូល!» ។

ពីនិន្នាការប្រឆាំងអំពើពុករលួយនៅក្នុងសហគមន៍ពេទ្យចិន យើងអាចឃើញថាមានសំលេងជាច្រើន។ ​​ប្រជាជន​ភាគ​ច្រើន​មានការ​គាំទ្រ និង​ចង់​ឱ្យ​តម្លៃ​នៃ​ការ​ព្យាបាល​ត្រូវ​បាន​កាត់​បន្ថយ។ ម្យ៉ាងវិញទៀត បុគ្គលិកពេទ្យមួយក្រុមក៏រងផលប៉ះពាល់ផងដែរ ក្រុម​ដែល​ធ្លាប់​ទទួល​សំណូក​គឺ​ត្រជាក់​និង​ក្តៅ​។​ បញ្ហា​មួយទៀត​គឺ​ប្រាក់ខែ​ពេទ្យ​ក្នុង​ប្រទេស​ចិន​បច្ចុប្បន្ន​មិន​ត្រូវបាន​គេ​ចាត់ទុកថា​ខ្ពស់​ទេ ​បើ​ប្រៀបធៀប​នឹង​បន្ទុក​ការងារ​ មិនដូចប្រទេសអភិវឌ្ឍន៍ដែលគ្រូពេទ្យរកប្រាក់ចំណូលបានច្រើន ទោះបីពួកគេត្រូវទទួលបន្ទុកច្រើនក៏ដោយ។ ឧទាហរណ៍អ្នកឯកទេសផ្នែកវេជ្ជសាស្រ្តជនជាតិអាមេរិកដែលមានប្រាក់ចំណូលប្រចាំឆ្នាំលើសពី 142,369 ដុល្លារ ខណៈដែលអ្នកឯកទេសវេជ្ជសាស្ត្រជនជាតិចិនដែលមានប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមត្រឹមតែ 28,473 - 56947 ដុល្លារប៉ុណ្ណោះ។ គ្រូពេទ្យជំនាញចិនមួយចំនួនធំ (ជាពិសេសគ្រូពេទ្យវះកាត់) បន្ថែមពីលើការងារធម្មតានៅក្នុងមន្ទីរពេទ្យរដ្ឋាភិបាល នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ គេ​ទៅ​ធ្វើ​ការ​នៅ​ខាង​ក្រៅផង​ដែរ។ តាមរយៈការទទួលយកការងារខាងក្រៅរបស់វេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យជាច្រើន វាត្រូវបានចាត់ទុកថាខុសច្បាប់ និងមិនអាចធ្វើបាន ។

ការ​បង្ក្រាប​អំពើ​ពុករលួយ​ក្នុង​ប្រទេស​ចិន​នៅ​តែ​បន្ត​មាន​ភាព​តានតឹង ជាពិសេស​លើក​នេះ​គឺ​សំដៅ​ដល់​សហគមន៍​ពេទ្យ​ដែល​បាន​សើរើ​រហូត​ដល់​កក្រើក។ បន្ថែមពីលើការបង្ក្រាប រដ្ឋាភិបាលនៅត្រូវពិនិត្យឡើងវិញនូវប្រាក់បៀវត្សរ៍ និងប្រាក់ចំណូលរបស់វេជ្ជបណ្ឌិតបច្ចុប្បន្ន ដែលក្រុមគ្រូពេទ្យអះអាងថា «គ្មានសុវត្ថិភាព»។ «ប្រាក់ខែរាប់រយ ប៉ុន្តែការងាររាប់លាន» ពេទ្យចិនជាអ្នកធ្វើការ មិនសូវមានលុយច្រើនទេ បច្ចុប្បន្ននេះ អត្រាវេជ្ជបណ្ឌិតក្នុងម្នាក់ក្នុងប្រទេសគឺ 1:1,000 មានន័យថា មានគ្រូពេទ្យតែម្នាក់គត់ក្នុងចំណោមប្រជាជន 1,000 នាក់។ ដែលត្រូវបានគេចាត់ទុកថាទាបណាស់។ ដូច្នេះ ការ​បង្ក្រាប​អំពើ​ពុករលួយ និង​ការ​កែទម្រង់​សហគមន៍​វេជ្ជសាស្ត្រ​របស់​ប្រទេស​ចិន​នៅ​តែ​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម