រីករាយទៀតហើយ នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យអភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តដឹកកម្មករ-កម្មការិនី និង បងប្អូនប្រជាពលរដ្ឋ ទៅស្រុកនាថ្ងៃភ្ជុំបិណ្ឌ ទាំងទៅទាំងមក

ព័ត៌មានសង្គមថ្ងៃសុក្រ ទី01 ខែកញ្ញា ឆ្នាំ2023 ម៉ោង 10:51 នាទី ព្រឹក

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខៃកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តដឹកកម្មករ-កម្មការិនី រួមទាំងក៏ បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ទៅកាន់ស្រុកកំណើតឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ។

ពីមុន កាលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យសាលារាជធានីភ្នំពេញ ត្រៀម​រថយន្តក្រុង​ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ រួមទាំងបោះឆ្នោត​ជាតិ​ ជាដើម ដើម្បីដឹកបងប្អូនកម្មករ-កម្មការិនី ក៏ដូចជាបងប្អូនប្រជាពល​ប្រជាពលរដ្ឋពី​ភ្នំពេញទៅតាមបណ្តាខេត្ត ​និងពីតាមបណ្តាខេត្តមកភ្នំពេញវិញ ​ដោយឥតគិតថ្លៃ ៕

 

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម