ដំណឹងល្អសម្រាប់បងប្អូនទៅស្រុក ! រថយន្តក្រុងចំនួន ៤៥៥ គ្រឿង ត្រៀមដឹកពលរដ្ឋ កម្មករ-កម្មការិនី ទៅកាន់ស្រុកកំណើតនាពេលភ្ជុំបិណ្ឌ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី05 ខែតុលា ឆ្នាំ2023 ម៉ោង 7:51 នាទី ល្ងាច

 

អត្ថបទ សូរ្យសែង៖

នៅថ្ងៃទី ៥ តុលា ឆ្នាំ ២០២៣ អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន  ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃ ទី១២ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣  ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបុណ្ឌ ប្រពៃណីជាតិខ្មែរ។

សាលារាជធានីភ្នំពេញ បានត្រៀមរថយន្តរួចរាល់អស់ហើយ  នូវរថយន្តក្រុងចំនួន ៖

១. សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០ គ្រឿង

២. សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំបេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្ត ត្រឡប់មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្ត ៣៩៥ គ្រឿង ទៅតាមគោលដៅដូចខាងក្រោម ៖

 

ទីតាំងចេញពីភ្នំពេញទៅតាមបណ្ដាខេត្ត

 

ផ្លូវជាតិលេខ ១ ភ្នំពេញ-កណ្តាល ព្រៃវែង-ស្វាយរៀង

ផ្លូវជាតិលេខ ២ ភ្នំពេញ-កណ្តាល តាកែវ

ផ្លូវជាតិលេខ ៣ ភ្នំពេញ-កែប- កំពត

ផ្លូវជាតិលេខ ៤ ភ្នំពេញ-កំពង់ស្ពឺ- ព្រះសីហនុ

ផ្លូវជាតិលេខ៥ ភ្នំពេញ-កំពង់ឆ្នាំង -ពោធិ៍សាត់ -បាត់ដំបង -បន្ទាយមានជ័យ

ផ្លូវជាតិលេខ ៦ ភ្នំពេញ-កំពង់ធំ -សៀមរាប

ផ្លូវជាតិលេខ ៦,៧,៨,១៣ ភ្នំពេញ-កំពង់ចាម -ត្បូងឃ្មុំ-ក្រចេះ -ស្ទឹងត្រែង

 

ទីតាំងចេញពីខេត្តមករាជធានីភ្នំពេញវិញ

ព្រៃវែង-ភ្នំពេញ (ចំណតទីរួមខេត្តស្វាយរៀង)

ស្វាយរៀង-ភ្នំពេញ (ចំណតទីរួមខេត្តស្វាយរៀង)

កែប-ភ្នំពេញ (សាលាបឋមសិក្សាដំណាក់ចង្អើរ)

កំពត-ភ្នំពេញ(ចំណតរថយន្តទីរួមខេត្តកំពត)

កំពង់ស្ពឺ-ភ្នំពេញ (ចំណតរថយន្តផ្សារកំពង់ស្ពឺ)

ព្រះសីហនុ-ភ្នំពេញ (វិមានឯករាជ្យ ខេត្តព្រះសីហនុ)

កំពង់ឆ្នាំង-ភ្នំពេញ (ចំណតរថយន្តផ្សារលើ)

ពោធិ៍សាត់-ភ្នំពេញ (ទីតាំងបុរីឧកញ៉ា ភូ ពុយ)

បាត់ដំបង-ភ្នំពេញ (ចំណតរថយន្តផ្សារ ភូ ពុយ)

កំពង់ធំ-ភ្នំពេញ (ភោជនីយដ្ឋានស្ទឹងសែន)

បន្ទាយមានជ័យ-ភ្នំពេញ (ចំណតរថយន្តក្រុងសេរីសោភ័ណ្ឌ)

សៀមរាប-ភ្នំពេញ (បុរីរដ្ឋបាលខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ))

កំពង់ចាម-ភ្នំពេញ (ចំណតរថយន្តខេត្តកំពង់ចាម)

ត្បូងឃ្មុំ-ភ្នំពេញ (ចំណតផ្សារសួង)

ក្រចេះ-ភ្នំពេញ (មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត(រង្វង់មូលព្រាបស)

ស្ទឹងត្រែង-ភ្នំពេញ (សាលាខេត្តស្ទឹងត្រែង)

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម