៩ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករ ៤៥៦.៥៨១ តោន បានចំណូល ៣២៧,៤ លានដុល្លារ

សេដ្ឋកិច្ចថ្ងៃសៅរ៍ ទី07 ខែតុលា ឆ្នាំ2023 ម៉ោង 6:23 នាទី ល្ងាច

ដោយ ម៉ារ៉ា

សេចក្តីថ្លែងការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា ការនាំចេញអង្ករសក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ មានចំនួន ៤៥៦.៥៨១តោន ដែលបង្កើតប្រាក់ចំណូលសរុបចំនួន ៣២៧,៤លានដុល្លារអាមេរិក ។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួរ​រាយការណ៍​ពី​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ តុលា ឆ្នាំ ២០២៣ ថា កម្ពុជា​នាំ​អង្ករ​ស​ទៅ​ ៥៧ ប្រទេស រួមទាំងភូមិភាគផង ។ ចិននៅតែជាអ្នកទិញធំជាងគេ បាន​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ១៥៥.៣៦៦ តោន ដែល​មាន​តម្លៃ ៩៩,៦ លាន​ដុល្លារ​អាមេរិក ។

លោក ចាន់ សុខហៀង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់គោលដៅនាំចេញអង្ករសពេញមួយឆ្នាំនេះ រួមមាន អង្ករផ្កាម្លិះ អង្ករសរីរាង្គ អង្ករស អង្ករសំរូប ឲ្យបាន ៧០ម៉ឺនតោន ដោយសង្កត់ធ្ងន់ថា ប្រទេសចិន មានទីផ្សារដ៏ធំសម្រាប់ទំនិញប្រភេទនេះ ៕

ប្រភព XINHUA


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម