ឯកឧត្តម ទេសរដ្ឋមន្ត្រី ៖ កីឡាបង្កើតមិត្តភាព ការយល់គ្នា នាំមកនូវការសាងមិត្ត ការជួយគ្នាដើម្បីកិច្ចការសង្គមជាតិ ពិសេសសុខភាពល្អប្រចាំជីវិត (មានវីដេអូ)

កីឡាថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2023 ម៉ោង 8:26 នាទី ល្ងាច

Bong Rith:

ការប្រកួតវាយសីមិត្តភាព រវាង អង្គភាពប្រឆាំងអំពើពុករលួយ  និងគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងគោលបំណងដណ្តើមពានរង្វាន់មិត្តភាព សុខភាព ការយល់គ្នាដើម្បីកិច្ចការសង្គម និងលើកកម្ពស់វិស័យកីឡា រវាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និង គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ពេញមួយថ្ងៃនាថ្ងៃអាទិត្យ ទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ នៅតារាងវាយសីបឹងកេងកង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានផ្សាយបន្តផ្ទាល់ពីក្រុម Media របស់ ACU ផងដែរ ។

ការប្រកួត ទាំងអស់មាន ៩ គូ ក្នុងនេះ ៣ គូ ជាគូកិត្តិយស ដែលមានឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ចូលរួមប្រកួតគូទីមួយ ជាមួយគូ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈវេធាវី ដោយគូឯកឧត្តម ទេសរដ្ឋមន្ត្រី ទទួលបានជ័យជម្នះ ឯគូទីពីរគណៈមេធាវីឈ្នះ និងគូកិត្តិយសទីបី ACU ឈ្នះ ។

សម្រាប់គូមិត្តភាពដណ្តើមពានរង្វាន់ មាន ៦ គូ ៖ គូទី១ (ACU ឈ្នះ) គូទី២  (ACU ឈ្នះ) ។ ពេលរសៀល ប្រកួតបន្ត ៤គូទៀត ដែលគូទី៣  (ACU ឈ្នះ) គូទី៤  (ACU ឈ្នះ) គូទី៥  (ACU ចាញ់) និងគូចុងក្រោយទី ៦ (ACU ឈ្នះ) សរុប ACU ឈ្នះ ៥ គូ គណៈមេធាវីឈ្នះ មួយគូ ។

សូមបញ្ជាក់ថា ក្នុងការប្រកួត ៦ គូមិត្តភាពដណ្តើមពានរង្វាន់នេះ មានលក្ខន្តិកៈដូចជា បើក្រុមណាឈ្នះ ៤ គូ គឺជាក្រុមទទួលពានរង្វាន់ ។ ក្នុងករណីបើក្រុមកីឡាករទាំងពីរស្ថាប័នបក្រួតឈ្នះ ៣ គូស្នើគ្នា នឹងបន្ថែមគូទី ៧ មួយគូទៀតដើម្បីយកឈ្នះទទួលពានរង្វាន់ ដូចេ្នះ លទ្ធផលថ្ងៃនេះ ក្រុម ACU បានឈ្នះ ៥ គូជាអ្នកទទួលពានរង្វាន់ ។

ពានរង្វាន់រួមមាន ពានមួយ មេដាយមួយម្នាក់ និងទឹកប្រាក់ចំនួន ៦.០០០ ពាន់ដុល្លារ ។ ចំណែកគូប្រកួត​កិត្តិយស ទទួលបានមេដាយមួយ និងវត្ថុអនុស្សាវរីយម្នាក់មួយផងដែរ ទាំងគូឈ្នះ និងគូចាញ់ ។

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ដែលបានផ្តួចផ្តើមដ៏មានសារសំខាន់ រៀបចំឲ្យមានការប្រកួតរវាងស្ថាប័នទាំងពីរ ហើយថា ទោះក្រុមខាងគណៈមេធាវីប្រកួតចាញ់ក្តី តែនេះជាការទទួលបានបទពិសោធពីក្រុម ACU លើកីឡាវាយសី ស្មារតីយោគយល់គ្នា និងសុំឯកឧត្តម ទេសរដ្ឋមន្ត្រី ឲ្យមានការប្រកួតបែបនេះនៅថ្ងៃក្រោយៗទៀត ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងពិធីបិទការប្រកួតថា សម្រាប់ការប្រកួតវាយសីថ្ងៃនេះ គឺជាការប្រកួតទទួលបានមិត្តភាព និងការរាប់អានគ្នា អ្នកឈ្នះ គឺគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ គឺឈ្នះទាំងអស់គ្នា ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបំផុស និងផ្តាំផ្ញើដល់យើងទាំងអស់គ្នាថា កុំទុកពេលវេលាចោលឥតប្រយោជន៍ ត្រូវលេងកីឡាដើម្បីមិត្តភាព ការយល់គ្នា កីឡានាំមកនូវការសាងមិត្ត ការជួយគ្នាដើម្បីកិច្ចការសង្គមជាតិ និងពិសេសសុខភាពល្អប្រចាំជីវិត ៕

Fan លើកទឹកចិត្ត

Fan លើកទឹកចិត្ត

 

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

  

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម