ជ្រុងមួយនៃព័ត៌មានមិនពិត និងព័ត៌មានច្របូកច្របល់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី24 ខែធ្នូ ឆ្នាំ2023 ម៉ោង 2:10 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ដោយសារតែមានគ្រូហ្ម គ្រូចូលរូបច្រើនកើតឡើងនៅក្នុងសង្គមកម្ពុជា បង្ហាញឡើងនៅតាមបណ្តាញសង្គម​នានា​ក្នុងពេលបច្ចុប្បន្ន បណ្តាលឲ្យមានផលប៉ះពាល់ដល់តម្លៃសាសនា​ដ៏ល្អរបស់​ខ្មែរ និងតម្លៃសង្គម ទើបរាជរដ្ឋាភិបាលបានណែនាំឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពទាំងនេះដែលនាំទៅដល់ ការបំពុលសង្គម ហើយឲ្យចាត់ការរឿងនេះជា​បន្ទាន់ ។

ក្នុងន័យនេះ មិនមែនមានន័យថា ប្រសាសន៍សម្តេចធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២១ ខែធ្នូនៅក្រសួង​បរិស្ថាន សំដៅទៅលើព្រះធម្មវនវាសី ចន្ទមុនី ដែលនិមន្តទៅធ្វើបុណ្យ ឬនិមន្តទៅកាន់​ខេត្តផ្សេងៗ ដែលនាំ​ឲ្យ​ពុទ្ធបរិស័ទផ្អើលនោះទេ តាមពិតព្រះអង្គមានទសពិធរាជធម៌ ជ្រះថ្លាដ៏អស្ចារ្យ គួរឲ្យគោរព​ប្រណិបតន៍ណាស់ ។

ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលនៅថ្ងៃនេះ (២៤ ធ្នូ) បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ដល់សាធារណជនកុំឲ្យមានការច្រយល់ច្រឡំអំពីរឿងខាងលើ គឺប្រសាសន៍របស់សម្តេចនាយករដ្ឋ មិនសំដៅទៅលើព្រះអង្គ ធម្មវនវាសី ចន្ទមុនី នោះទេ ។

សារព័ត៌មានមួយចំនួន មិនបានគិតឲ្យបានដិតដល់ផងដែរ មុននឹងចេញផ្សាយ ។ នៅពេលផុសផ្សាយ​លើបណ្តាញសង្គម ធ្វើឲ្យព័ត៌មាននេះ ក្លាយជាព័ត៌មានច្របូលច្របល់ នាំទៅដល់សាធារណជនមានការ​យល់ច្រឡំ និងមានអារម្មណ៍មិនល្អភ្លាមៗ ។

ជាមួយនឹងគ្រោះថ្នាក់បណ្តាលមកពីព័ត៌មានបំពុលសង្គម ឧបសគ្គមួយក្នុងការចែករំលែក និងប្រើប្រាស់ព័ត៌មានច្របូកច្របល់ ឬព័ត៌មានមិនពិត នឹងមានហានិភ័យដល់សង្គម ដែលចាំបាច់យើងត្រូវប្រយ័ត្នប្រយែង ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម