ដោយ សូរ្យសែង៖
«ពេលយើងទៅបរទេស ប្រជាជនចូលចិត្តនិយាយថា យើងមកពីប្រទេសស្វីស ។ ត្រូវបានមានព្រះរាជបន្ទូលដោយព្រះចៅ អឹមស្វាទិទី៣ (Mswati III) ដែលជាស្តេចនៃព្រះរាជាណាចក្រស្វាហ្ស៊ីលេន (Swaziland) ហើយរឿងនេះ បានធ្វើឲ្យស្វាហ្ស៊ីលេន ត្រូវប្តូរឈ្មោះប្រទេសរបស់ខ្លួន ។
ប្រទេសស្វាហ្ស៊ីលេន មានរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើន ជាពិសេស ប្រជាជនមានអាយុជាមធ្យមទាបបំផុតក្នុងពិភពលោក ។ តើបញ្ហានេះបណ្ដាលមកពីអ្វី? «មតិអ្នក» នឹងរៀបរាប់ប្រាប់ជូនដូចខាងក្រោម ៖
267 ឆ្នាំមុន..
កុលសម្ព័ន្ធងូនី (Nguni) អាស្រ័យនៅភាគកណ្តាលនៃទ្វីបអាហ្វ្រិក បានធ្វើអន្តោប្រវេសន៍ទៅភាគខាងត្បូង និងបានបង្កើតព្រះរាជាណាចក្រស្វាហ្ស៊ីលេន ជាទឹកដីសម្បូរទៅដោយប្រវត្តិសាស្ត្រ មិនថាការរកឃើញភស្តុតាងនៃសកម្មភាពរបស់មនុស្សសម័យថ្មកាលពី 200,000 ឆ្នាំមុន រួមទាំងគំនូរលើថ្មកាលពី 27,000 ឆ្នាំមុនផងដែរ ។
ព្រះរាជាណាចក្រស្វាហ្ស៊ីលេន ស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង ជាប្រទេសតូច គ្មានផ្លូវចេញទៅសមុទ្រទេ មានផ្ទៃដីទំហំត្រឹមតែ 17,364 គីឡូម៉ែត្រការ៉េប៉ុណ្ណោះ មានប្រជាជនសរុបតែ ១,៤លាននាក់ ។
ប៉ុន្តែរឿងនេះ បានផ្លាស់ប្តូរដោយសារតែព្រឹត្តិការណ៍សំខាន់មួយក្នុងសម័យអាណានិគមនៃប្រទេសអឺរ៉ុប ដោយបានរកឃើញថា ស្វាហ្ស៊ីលេន គឺជាតំបន់រុករករ៉ែមាស ទើបធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅរបស់ប្រទេសជាច្រើននៅអឺរ៉ុប ។ ប្រទេសហុល្លង់ គឺជាប្រទេសដំបូងគេដែលកាន់កាប់តំបន់នេះ ។
តមក អង់គ្លេសបានឈ្នះសង្រ្គាម បូអឺ (Boer) លើកទីពីរ ឬគេស្គាល់ថា ជាសង្រ្គាមអាហ្វ្រិកខាងត្បូង ធ្វើឲ្យទឹកដីប្រទេសស្វាហ្ស៊ីលេន ក្លាយជាអាណានិគមរបស់អង់គ្លេសក្នុងទីបំផុត ។
ព្រះរាជាណាចក្រនេះមានភាសារបស់ខ្លួនហៅថា «ស្វាហ្ស៊ី» ប៉ុន្តែដោយសារតែស្ថិតនៅក្រោមអាណានិគមរបស់អង់គ្លេស ធ្វើឲ្យប្រជាជនស្វាហ្ស៊ីលេន មានភាសាអង់គ្លេសជាភាសាជាតិរបស់ខ្លួន ហើយធ្វើឱ្យប្រជាជនជាង 60% ជឿលើគ្រិស្តសាសនា ។
បន្ទាប់ពីត្រូវបានគ្រប់គ្រងដោយអង់គ្លេសអស់រយៈពេលជាង 62 ឆ្នាំ ប្រទេសស្វាហ្ស៊ីលេន បានទទួលឯករាជ្យនៅថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 1968 ។ ប្រទេសនេះមានប្រព័ន្ធរដ្ឋាភិបាលដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ និងមាននាយករដ្ឋមន្ត្រីបានពីការបោះឆ្នោត ។
ព្រះរាជាណាចក្រស្វាហ្ស៊ីលេន បានប្រារព្ធខួប 50 ឆ្នាំនៃឯករាជ្យភាពក្នុងឆ្នាំ ២០១៨ ហើយបានប្រកាសប្តូរឈ្មោះប្រទេសជាផ្លូវការទៅជា «ព្រះរាជាណាចក្រអេស្វាទីនី (Eswatini)» ។ ពាក្យ Eswatini ជាភាសាក្នុងស្រុកមានន័យថា «ផែនដីនៃជនជាតិស្វាហ្ស៊ី» ហើយហេតុផលគឺមកពីព្រះមហាក្សត្រទ្រង់មិនចង់ឲ្យបរទេសច្របូកច្របល់ជាមួយនឹងប្រទេសស្វីសហ្សឺលេន (Switzerland) (ប្រទេសស្វីស) បច្ចុប្បន្ន។
នៅលើផ្នែករបស់ព្រះមហាក្សត្រអឹមស្វាទិទី ៣ (Mswati III) នៃស្វាហ្ស៊ីលេន ព្រះអង្គម្ចាស់មានមហេសីចំនួន ១៥ អង្គ ហើយមានប្រពៃណីជ្រើសរើសមហេសីរៀងរាល់ឆ្នាំ នៅក្នុងពិធីរាំរបាំដើមត្រែង ដែលជាទំនៀមទំលាប់ បន្សល់ទុកតាំងពីយូរយារណាស់មកហើយ ។
ព័ត៌មានគួរឱ្យចាប់អារម្មណ៍បំផុត គឺប្រជាជននៃប្រទេសនេះ មានអាយុជាមធ្យមទាបបំផុតក្នុងពិភពលោក គឺប្រហែល 49 ឆ្នាំ ។
ហេតុផលសំខាន់មួយគឺថា ព្រះរាជាណាចក្រ Eswatini មានភាគរយនៃអ្នកឆ្លងមេរោគអេដស៍ខ្ពស់បំផុតនៅលើពិភពលោក។ ពីរបាយការណ៍ចុងក្រោយក្នុងឆ្នាំ 2017 អ្នកផ្ទុកមេរោគអេដស៍មានចំនួន 220,000 នាក់ (តួលេខក្នុងឆ្នាំ ២០១៨)។ នេះមានន័យថា ក្នុងចំណោមមនុស្ស 100 នាក់នឹងមាន 16 នាក់ដែលមានផ្ទុកមេរោគអេដស៍ ហើយនៅ Eswatini នឹងមានការឆ្លងថ្មីចំនួន 24 ជារៀងរាល់ថ្ងៃ ។
បើប្រៀបមកប្រទេសខ្មែរយើង យើងកើតមកជាជនជាតិខ្មែរ មានភូមិសាស្ត្រ និង អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អឥតខ្ចោះ ពិតជាមានសំណាងខ្លាំងណាស់ ៕