សម្តេចធិបតី៖ ការកសាងមូលធនមនុស្សល្អ ត្រូវការរយៈពេលយូរ និង ត្រូវការវិនិយោគនៅក្នុងបរិមាណច្រើន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែមករា ឆ្នាំ2024 ម៉ោង 9:20 នាទី ព្រឹក

 

ដោយ តារារិទ្ធ៖

នៅព្រឹកថ្ងៃទី៩ ខែមករា ២០ ២៤នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការកសាងមូលធនមនុស្សល្អ ត្រូវការរយៈពេលយូរ និងត្រូវការវិនិយោគនៅក្នុងបរិមាណច្រើន ស្របពេលដែលកម្ពុជាមានអាទិភាពជាច្រើនដែលត្រូវយកចិត្តទុកដាក់ក្នុងការកសាងសង្គមឲ្យបានរឹងមាំ។

សម្តេចបន្តថា ជាការពិត ការអប់រំប្រកបដោយគុណភាពខ្ពស់ គឺជាកូនសោដ៏សំខាន់មួយសម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងរឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតមូលធនប្រយុទ្ធគំនិតច្នៃប្រឌិតបច្ចេកវិទ្យា និងនវានុវត្តន៍ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ជំរុញភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នភាពធន់និងចីរភាព។

សម្តេចបន្ថែមទៀតថា ការអប់រំនិងការបណ្ដុះបណ្ដាល មិនត្រឹមតែបង្កើនធនធានមនុស្សសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែវិស័យទាំងនេះបង្កើននូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់ប្រទេសជាតិ រួមទាំងផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់សម្រាប់អ្នកទទួលបានការអប់រំនិងបណ្ដុះបណ្ដាលនិងផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។

សម្តេចមានប្រសាសន៍ក្នុងការអញ្ជើ ញជួបសំណេះសំណាលជាមួយសិ ស្សនិទ្ទេស A ទូទាំងប្រទេសចំនួន ១,៦៩១ នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម