ទាហានមីយ៉ាន់ម៉ា គេចពីការប្រយុទ្ធជាមួយកម្លាំងជនជាតិឈីន ចូលទឹកដីឥណ្ឌា

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី12 ខែមករា ឆ្នាំ2024 ម៉ោង 7:30 នាទី ល្ងាច

សមរភូមិ ក្បែរព្រំដែនឥណ្ឌា

 

ដោយ ម៉ារ៉ា៖

តាមគេហទំព័រ pptvhd36 របស់ថៃបានផ្សាយនៅថ្ងៃនេះ (១២ មករា) ថា កងទ័ពឥណ្ឌារាយការណ៍​ឲ្យដឹងថា ពីរកន្លងមក មានទាហានមីយ៉ាន់ម៉ា (ភូមា) ជាង ៤០០ នាក់បានឆ្លងព្រំដែនចូលក្នុងទឹកដី​របស់ខ្លួន ដើម្បីគេចពីពីការតស៊ូកងកម្លាំងជនជាតិភាគតិច ។

ឧត្តមសេនីយ៍ ម៉ាណយ ប៉ង់ដេ អគ្គមេបញ្ជាការកងទ័ពឥណ្ឌា បាន​​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​តានតឹង​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​មីយ៉ាន់ម៉ា ដែលជាកន្លែងដែលទាហានមីយ៉ាន់ម៉ាកំពុងប្រយុទ្ធជាមួយក្រុមជនជាតិភាគតិចឈិន ។

កងកម្លាំងជនជាតិឈិន

លោក ម៉ាណយ បាន​បញ្ជាក់​ថា ក្នុង​រយៈ​ពេល ​២​ខែ​កន្លង​មក​នេះ មានទាហានមីយ៉ាន់ម៉ា ៤១៦នាក់ ត្រូវបានរកឃើញថា បានឆ្លងព្រំដែនចូលទឹកដីឥណ្ឌា ដើម្បីគេចពីការប្រយុទ្ធ ប៉ុន្តែពួកគេទាំងអស់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ។

ឧត្តមសេនីយ ម៉ាណយ ក៏បានឲ្យដឹងផងដែរថា មានក្រុមបះបោរសកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្យាយាមឆ្លងព្រំដែនចូលប្រទេសឥណ្ឌា និងបង្កើតមូលដ្ឋាន។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​កង​កាំភ្លើង អាសាម ដែល​ទទួល​បន្ទុក​តំបន់​ព្រំដែន​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា បង្កើន​កម្លាំងរបស់​ខ្លួន ហើយ​មាន​សំណើ​ពង្រីក​របង​ព្រំដែន​នៅ​ ម៉ានីពួ និង មីហ្សូរណាម ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម