ការស្ទង់មតិរបស់ Pew ថា ពិភពលោកឥឡូវនេះ មានអ្នកដឹកនាំវ័យក្មេងកាន់តែច្រើនឡើង

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី15 ខែមករា ឆ្នាំ2024 ម៉ោង 8:42 នាទី ល្ងាច

   ដោយ សូរ្យសែង៖​​   

បច្ចុប្បន្ននេះ មេដឹកនាំសហរដ្ឋអាមេរិក ដែលជាមហាអំណាចលេខ 1 របស់ពិភពលោក ចូ បៃដេន ស្ថិតនៅក្នុងក្រុម 5% ដែលមានអាយុលើសពី 80 ឆ្នាំ តែគិតត្រឹមថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2023 គាត់មានអាយុ 81 ឆ្នាំ ដែលធ្វើឱ្យគាត់ក្លាយជាប្រធានាធិបតីចាស់ជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិក ។

ថ្មីៗនេះមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបង្ហាញថា ពាក់កណ្តាលនៃជនជាតិអាមេរិក (49%) និយាយថាចូលចិត្តអ្នកមានអាយុ 50 ឆ្នាំ, 20% ពេញចិត្តអាយុ 60 ឆ្នាំ, 17% ចូលចិត្តមេដឹកនាំដែលមានអាយុជាង 40 ឆ្នាំ ថាល្អបំផុតសម្រាប់មេដឹកនាំប្រទេស និង 3% ថាមេដឹកនាំគួរតែមានអាយុ 70 ឆ្នាំ ឬចាស់ជាងនេះ។

ការស្ទង់មតិរបស់ Pew Research Center បានរកឃើញគួរឱ្យចាប់អារម្មណ៍ផងដែរថា ប្រទេសដែលមានសេរីភាពខ្ពស់ អាយុជាមធ្យមរបស់មេដឹកនាំគឺ 58 ឆ្នាំ ខណៈពេលដែលប្រទេសដែលមានសេរីភាពទាប អាយុជាមធ្យមរបស់មេដឹកនាំគឺលើសពី 60​ឆ្នាំ ដែលបណ្តាលមកពីរបបផ្តាច់ការរបស់ប្រទេស ឬសមត្ថភាពរបស់មេដឹកនាំដើម្បីបង្កើតលក្ខខណ្ឌដើម្បីរក្សាពួកគេឱ្យកាន់តំណែងបានយូរជាងធម្មតា ដូចជាប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មានអាយុ 71 ឆ្នាំ និង ហ្ស៊ី ជិនពីង នៃប្រទេសចិនអាយុ 70 ឆ្នាំ ។

ទោះយ៉ាងណាក៏ដោយ មានតែសហរដ្ឋអាមេរិក និងណាមីប៊ីប៉ុណ្ណោះដែលមានមេដឹកនាំ​​មាន​អាយុ​លើស​ពី ៨០​ឆ្នាំ ប៉ុន្តែ​នៅ​តែ​មាន​ពិន្ទុ​ខ្ពស់​លើ​សិទ្ធិ​ពលរដ្ឋ ។

ស្ថិតិមួយទៀតបង្ហាញថា អ្នកដឹកនាំស្ត្រីមានទំនោរក្មេងជាងបុរស ។ នៅឆ្នាំ 2022 មានស្ត្រីតែ 13 នាក់ប៉ុណ្ណោះដែលដឹកនាំប្រទេស ដោយអាយុជាមធ្យមគឺ 57 ឆ្នាំ បើធៀបនឹងអាយុជាមធ្យមរបស់មេដឹកនាំបុរសនៅជុំវិញពិភពលោកគឺ 62 ឆ្នាំ។

ពី​ការ​ស្ទង់​មតិ​ក៏​បាន​រក​ឃើញ​ដែរ​ ពិភពលោកឥឡូវនេះមានអ្នកដឹកនាំវ័យក្មេងកាន់តែច្រើនឡើង នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ដែល​ប្រជាជន​ក្នុង​ប្រទេស​ចង់​បាន​មនុស្ស​ជំនាន់​ថ្មី ​គិត​អំពី​គោល​នយោបាយ​ថ្មី ដើម្បីប្រែប្រួលមុខមាត់ប្រទេសឱ្យកាន់តែប្រសើរឡើង ទន្ទឹម​នឹង​នេះ អ្នក​នយោបាយ​ជំនាន់​ចាស់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មិន​អាច​តាម​ទាន់​សម័យ​កាល មិនអាចប្រើបច្ចេកវិទ្យាបាន ហើយមនុស្សបាត់បង់ជំនឿបន្តិចម្តងៗ ។

សម្រាប់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុ៤៥ឆ្នាំ ​ក្រោយ​សភា​​​បោះឆ្នោតទុកចិត្ត នៅ​ថ្ងៃ​ទី​ ២២ ​ខែ​សីហា​ ឆ្នាំ ២០២៣ ហើយ ថ្ងៃទី ២៣ ប្រជុំគណៈរដ្ឋមន្ត្រី ក៏ជាមេដឹកនាំវ័យក្មេងមួយរូបផងដែរ ដែលប្រជាជនគោរពស្រឡាញ់នូវលក្ខណសម្បត្តិគ្រប់គ្រាន់ និងសមត្ថភាពពេញលេញ សម្រាប់ដឹកនាំប្រទេស  ។

ប្រភព  Pew Research Center / Freedom House

+ (springnews)      

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម