កិច្ចព្រមព្រៀងដែលមានទឹកប្រាក់ 63,378,500 ដុល្លារ សម្រាប់ផែនការយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា ឆ្នាំ 2024-2028

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី01 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 7:15 នាទី ល្ងាច

    មាន «ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រ សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ រវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ» តំណាងដោយលោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ឃ្លែរ ខូណាន់ (Claire Conan) តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំ​ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ។

    ផែនការយុទ្ធសាស្ត្រនេះសម្រាប់ឆ្នាំ 2024-2028 ដែលមានទឹកប្រាក់ចំនួន 63,378,500 ដុល្លារអាមេរិក ដែលនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការផ្តល់ប្រឹក្សាគោលនយោបាយ កិច្ចគាំពារសង្គម ប្រព័ន្ធចំណីអាហារ និងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងគោលបំណងលើកកម្ពស់របបអាហារ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ។

     សូមបញ្ជាក់ថា អង្គការកម្មវិធីស្បៀងអាហារពិភពលោក បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់​របបអាហារ និងសន្តិសុខស្បៀង ជាង ៤០​ឆ្នាំមកហើយ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ អង្គការសហប្រជាជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៕

រូបភាពក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម