ចាប់ផ្តើមបើកឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥

នយោបាយថ្ងៃសៅរ៍ ទី10 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 12:03 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ជាថ្ងៃបើកយុទ្ធនាការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈ ១៤ ថ្ងៃ (១០-២៣ កុម្ភៈ) ដែលមាន ៤ គណបក្សនយោបាយចូលរួមប្រកួតប្រជែង គឹ១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សឆន្ទៈខ្មែរ ៣. គណបក្សកម្លាំងជាតិ ៤. គណបក្សហ៊្វុនស៊ិនប៉ិច ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដា្ឋនរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ នៅទីស្នាក់ការគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួម​ពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងអនុប្រធាន សមាជិកគណៈកម្មាធិការ គណបក្សរាជធានី គណបក្សខណ្ឌ លោក លោកស្រី ក្រុមប្រឹក្សា សង្កាត់នៅទូទាំងរាជធានីភ្នំពេញផងដែរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា យុទ្ធនាការឃោសនានេះមានរយៈពេល ១៤ថ្ងៃ គឺពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាឱកាសឱ្យបេក្ខជនព្រឹទ្ធសភារបស់គណបក្សបានជួបផ្ទាល់ជាមួយអង្គបោះឆ្នោត ដើម្បីផ្សព្វផ្សាយ អំពីគោលការណ៍ចម្បងសម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភាឱ្យបានទូលំទូលាយ ស៊ីជម្រៅ និងផ្សព្វផ្សាយលេខរៀង និងរូបសញ្ញារបស់គណបក្សលើសន្លឹកឆ្នោត​តាមការិយាល័យបោះឆ្នោត និង​​ណែនាំអំពីរបៀបគូសសន្លឹកឆ្នោត ដល់អង្គបោះឆ្នោតទាំងអស់ សំដៅដណ្ដើមប្រៀបឈ្នះឱ្យបានដាច់ខាត ក្នុងការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ៕

 

សូមអានសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូចខាងក្រោមៈ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម