កូនស្រីលោក ថាក់ស៊ីន ប្រាប់ថា ថ្ងៃត្រង់នេះ (២១ កុម្ភៈ) សម្តេចតេជោ និងលោក ថាក់ស៊ីន ទទួលទានអាហារជាមួយគ្នា

នយោបាយថ្ងៃពុធ ទី21 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 9:19 នាទី ព្រឹក

ដោយ ម៉ារ៉ា៖

លោកស្រី ផេតថងថាន ស៊ីណាវ៉ាត្រា ហៅក្រៅ អ៊ុងអ៊ីង បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រី ​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋមន្ត្រីថៃ ជាលក្ខណៈឯកជននៅ បាន ចាន់សងឡា ​នាទីក្រុងបាងកក និងទទួលទាន​​អាហារ​ថ្ងៃ​ត្រង់​ផង​ដែរ រួមជាមួយ​នឹងលោកស្រីផងដែរ ។ លោកស្រីឲ្យដឹង​ថា ប៉ាប៉ា ​មាន​ជំងឺ​លើស​ឈាម មិនចាំបាច់ព្យាបាលនៅមន្ទីរពេទ្យទេ ហើយស្ថានភាពជំងឺផ្លូវចិត្តរបស់គាត់ប្រសើរឡើងបន្តិចម្តងៗ ។

លោកស្រីបានបញ្ជាក់​ពី​ស្ថានភាពជំងឺ​លោក ថាក់ស៊ីន នៅ​ពេល​នេះថា មានរោគសញ្ញាសម្ពាធឈាមខ្ពស់កម្រិតស្រាល ប៉ុន្តែ​មិន​ដល់​ពេល​ត្រូវ​ត្រឡប់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​នោះ​ទេ។ ចំណែក​ស្ថានភាព​ផ្លូវ​ចិត្ត​វិញ គាត់​បាន​ធូរស្រាល​បន្តិច​ម្តងៗ ។

សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន ជាសម្ព័ន្ធមិត្តដ៏ល្អ បានរាប់អានគ្នាជាបងប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មុនពេលលោក ថាក់ស៊ីន ធ្វើជានាយករដ្ឋមន្ត្រីថៃមកម៉្លេះះហះះH ។ បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុង ឆ្នាំ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលថែមទៀតផង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម