ហង្ស ពុទ្ធា ៖ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានភាពស្ងាប់ស្ងាត់ រលូន

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី25 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 8:11 នាទី ល្ងាច

ដោយ សូរ្យសែង៖

វេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ  តាំងពីព្រលឹម អង្គបោះឆ្នោតបានសម្រុកមកកាន់ការិយាល័យបោះឆ្នោត នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ទោះអាកាសធាតុក្តៅ អ៊ំៗ ពូៗ បានឈរតម្រង់ជួរយ៉ាងមានសណ្តាប់ធ្នាប់ រហូតដល់ម៉ោងជាង ១១.០០ ទើបរាងស្បើយ ។ ម៉ោង ១១.៥១ នាទី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តំណាងរាស្ត្ររាជធានីភ្នំពេញ និងជានាយករដ្ឋមន្ត្រី បុរសមានទឹកមុខញញឹមរាក់ទាក់ជានិច្ច  បានអញ្ជើញមកដល់ ហើយជាកូនពៅក្នុងការិយាល័យ 1001 ។

អ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​នីតិកាលទី ៥ នេះ អង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែង ១២៥ រូប និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ក្នុងតំណែងចំនួន ១១.៦២២ រូប ដែលសរុបមានចំនួន ១១.៧៤៧ រូប ។

អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ដូច AFP, VNA, VOA មិនតិចជាង ៤០ អង្គភាព រួមទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ជាច្រើនរូបទៀត បានចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតលើកនេះ ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បានធ្វើសន្និសីទកាសែត ដោយបញ្ជាក់ថា ការបោះឆ្នោតលើកនេះ មានភាពស្ងាប់ស្ងាត់ និងរលូន មានបញ្ហាដ៏តិចតួច ដោយសារអង្គបោះឆ្នោតភាគច្រើនមានវ័យចំណាស់ មានជំងឺ បូកផ្សំនឹងអាកាសធាតុក្តៅផង ។

យើងទទួលបានសេចក្តីប្រកាសរបស់ គ.ជ.ប. នៅម៉ោង ៧.៤០ នាទី ដូចមានខាងក្រោម និងចំណែកលទ្ធផលបឋមរង់ចាំតាមដានចុះ  ។

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម