ឥណ្ឌាមិនសុខចិត្ត ចំពោះការប្រើពាក្យ «មេរោគកូវីដហ្សែនឥណ្ឌា ឬពូជឥណ្ឌា» សុំឲ្យបណ្តាញសង្គមលុបទិន្នន័យទាំងអស់ចេញ ពីព្រោះមិនពិត!

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី25 ខែឩសភា ឆ្នាំ2021 ម៉ោង 8:37 នាទី ល្ងាច

បកប្រែពី thairath

ដោយ សូរ្យសែង៖

BBC រាយការណ៍ថា ក្រសួងព័ត៌មាន និងបច្ចេកវិទ្យាអេឡិចត្រូនិចឥណ្ឌា បានផ្ញើលិខិតទៅក្រុមហ៊ុនបណ្តាញសង្គមផ្សេងៗ នៅថ្ងៃសុក្រទី ២១ ខែឧសភាឆ្នាំ ២០២១ ដើម្បីអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាលឥណ្ឌា ឲ្យលុបចោលចេញនូវអត្តសញ្ញាណ«មេរោគកូវីដបម្លែងឥណ្ឌា ឬ ពូជឥណ្ឌា(Indian variant)» ចេញពីវេទិកា Flatform​ ជាបន្ទាន់ ។

លិខិតនោះមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ ប៉ុន្តែបានធ្លាក់ដល់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន រួមទាំង BBC និង AFP ដោយមានសេចក្តីថ្លែងការណ៍មួយនិយាយថា យើងដឹងថា ពាក្យបង្កើតឡើងវាមិនពិតកំពុងត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត ដែលថា «វីរុសកូរ៉ូណាហ្សែនឥណ្ឌា» កំពុងរីករាលដាលពាសពេញប្រទេស នេះជារឿងមិនពិតទេ ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមទៀតថា អង្គការសុខភាពពិភពលោក (WHO) មិនដែលភ្ជាប់ពាក្យនេះថាជា «មេរោគពូជឥណ្ឌា» ឬកូវីដ-១៩ បម្លែងឈ្មោះ «B.1.617 ពីឥណ្ឌា» នៅក្នុងរបាយការណ៍របស់ពួកគេឡើយ ។

ទោះយ៉ាងណា មេរោគនេះត្រូវបានគេមើលឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុន និងរាលដាលដល់ប្រទេសជាច្រើន ដូចជាប្រទេសអង់គ្លេស ជាដើម ដែលគេតែងហៅថា «មេរោគបម្លែងអង់គ្លេស» និងរួមទាំងមេរោគកូវីដបម្លែងប្រេស៊ីលផងដែរ ។

យ៉ាងំណាក៏ដោយ នៅក្នុងឆ្នាំនេះ រដ្ឋាភិបាលឥណ្ឌាបានចេញបញ្ជាថ្មី ដើម្បីគ្រប់គ្រងការប្រើប្រាស់បណ្តាញសង្គម និងការប្រើប្រាស់មិនត្រឹមត្រូវ ហើយបណ្តាលឲ្យចែកចាយខ្លឹមសារខុស ដូច្នេះឥណ្ឌាបានបញ្ជាឲ្យបណ្តាញសង្គមទាំងអស់លុបពាក្យខាងលើចោល បើមិនដូច្នោះទេ នឹងដំណើរការតាមច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម